លោក សោ សាវឿន អនុប្រធានក្រុមជនបង្គោលយុវជនគណបក្សថ្នាក់កណ្ដាលចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានក្រុមកាងារ ចុះជួយមូលដ្ឋានឃុំ បានដឹកនាំក្រុមការងារយុវជនគណបក្សស្រុក និងឃុំ ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ចែកជូនដល់សមាជិកបក្សជួបការលំបាក ទៅតាមខ្នងផ្ទះ ចំនួន២០គ្រួសារ


ស្រុកស្ទឹងត្រង់៖ ព្រឹកថ្ងៃអាទិត្យ ទី ១២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោក សោ សាវឿន អនុប្រធានក្រុមជនបង្គោលយុវជនគណបក្សថ្នាក់កណ្ដាលចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានក្រុមកាងារ ចុះជួយមូលដ្ឋានឃុំ បានដឹកនាំក្រុមការងារយុវជនគណបក្សស្រុក និងឃុំ ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ចែកជូនដល់សមាជិកបក្សជួបការលំបាក ទៅតាមខ្នងផ្ទះ ចំនួន២០គ្រួសារ នៅឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលក្នុងមួយគ្រួសារៗទទួលបានអង្ករ២០គីឡូក្រាម មី១កេសតូច, ទឹកស៊ីអុីវ១យួរ និងថវិកា២០,០០០រៀល ៕