ឯកឧត្តមខៀវ កាញ្ញា រីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ខៀវទេព រង្សីកញ្ញារិទ្ធ អញ្ជើញជាអធិបតីក្នុង ពិធីបុណ្យសមិទ្ធផលនានា នៅវត្តមហាលាភ ស្ថិតនៅក្នុងភូមិមហាលាភជើង ឃុំមហាលាភ


ស្រុកកោះសូទិន ៖នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមខៀវ កាញ្ញា រីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ខៀវទេព រង្សីកញ្ញារិទ្ធ អញ្ជើញជាអធិបតីក្នុង ពិធីបុណ្យសមិទ្ធផលនានា នៅវត្តមហាលាភ ស្ថិតនៅក្នុងភូមិមហាលាភជើង ឃុំមហាលាភ ស្រុកកោះសូទិន។

ក្នុងពិធី សម្ពោធសមិទ្ធផលនានានេះ ក៏មានការគោរពអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន អភិបាលស្រុកកោះសូទិន លោកស្រី ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម កងកម្លាំងប៉ូលីស អាជ្ញាធរមូលដ្ឋាន មេឃុំមេឃភូមិ ព្រះសង្ឃ ចៅអធិការវត្តលោកតា លោកយាយសសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបផងដែរ។