លោក ប៊ិន ឡាដា ប្រធានគណៈកម្មាធិការគណបក្សស្រុក បានចូលរួមជាអធិបតីក្នុងពិធីអបអរសាទរទិវាជ័យជំនះ ៧មករា ខួបលើកទី ៤៤ ឆ្នាំ ១៩៧៩-២០២៣


ស្រុកកំពង់សៀម ៖ នៅព្រឹកថ្ងៃទី ០៧ ខែ មករា ឆ្នាំ២០២៣ លោក ប៊ិន ឡាដា ប្រធានគណៈកម្មាធិការគណបក្សស្រុក និងជាប្រធានការងារយុវជនគណបក្សស្រុកកំពង់សៀម លោក ឱក ច័ន្ទឧត្តម តំណាង ឯកឧត្តម ឆាយ រតនៈ ក្រុមការងារយុវជនថ្នាក់កណ្តាលចុះជួយឃុំហាន់ជ័យ ឃុំស្រក ឃុំរំចេក បានចូលរួមជាអធិបតីក្នុងពិធីអបអរសាទរទិវាជ័យជំនះ ៧មករា ខួបលើកទី ៤៤ ឆ្នាំ ១៩៧៩-២០២៣ នៅបរិវេណវត្តភ្នំជ័យគិរី ។ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះរាជាគណថ្នាក់ចត្វា ព្រះនាគមុនីមេគណខេត្តកំពង់ចាម ព្រះមន្រ្តីសង្ឃ ក្រុមការងារយុវជនគណបក្សស្រុក លោកប្រធានគណបក្សមូលដ្ឋានឃុំ សមាជិកក្រុមប្រឹក្សាឃុំ ក្រុមការងារយុវជនឃុំ លោកប្រធាន សាខាបក្សភូមិ លោកតាអាចារ្យគណៈកម្មការវត្ត និងប្អូនៗសិស្សានុសិស្ស សរុបអ្នកចូលរួម ៧១៥អង្គ/នាក់ ស្រី ៣៤៥នាក់។

ក្នុងឱកាសនោះដែរ លោកប្រធាន បានសំណេះសំណាល និងពាំនាំនូវការសាកសួរសុខទុក្ខប្អូនៗសិស្សានុសិស្ស ពីសំណាក់ ឯកឧត្តម គីម សុភៈ ប្រធានក្រុមការងារជនបង្គោល ទទួលបន្ទុកក្រុមការងារយុវជនគណបក្សស្រុកកំពង់សៀម ឯកឧត្តម វ៉េង សាខុន រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ចុះមូលដ្ឋានស្រុកកំពង់សៀម ឯកឧត្ដម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្ត និង ឯកឧត្តម ស្រី សុភ័ក្ត្រ ប្រធានក្រុមការងារយុវជនខេត្តកំពង់ចាម។

លោកប្រធានក៏បានលើកឡើងអំពីប្រវត្តិដ៍ជូរចត់ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ នៃរបបខ្មែរក្រហម(ប៉ុលពត) និងការីកចម្រើនប្រទេសជាតិពីបាតដៃទទេ រហូតដល់ប្រទេសជាតិ មានការរីកចម្រើនហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍន៍ និងប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំដ៍ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

ជាកិច្ចបញ្ចប់ នៃកម្មវិធី លោកប្រធាន បានជម្រុញប្អូនៗសិស្សានុសិស្សអោយ ខិតខំសិក្សារៀនសូត្រដើម្បីទទួលយកចំណេះវិជ្ជា ដើម្បីអភិវឌ្ឍន៍ខ្លួន និងប្រទេសជាតិ ព្រមទាំងសូមជៀសឱ្យផុតពីគ្រឿងញៀន និងនាំគ្នាទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដុសជម្រុញបន្ថែមទៀតទាំងអស់គ្នា។