លោក ប៉ែន ម៉ារឌី អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្ទឹងត្រង់និងជាប្រធានក្រុមការងារចុះជួយឃុំខ្ពបតាងួនបានអញ្ជើញចុះសំណេះសំណាលជាមួយមន្ត្រីបក្សឃុំ និងអ្នកសង្កេតការណ៍ចុះឈ្មោះបោះឆ្នោត និងបន្តនាំយកមូលនិធិ ឯកឧត្តម ហ៊ុន ម៉ានិត និងលោកជំទាវ បានឧបត្ថម្ភជូនដល់គ្រួសារក្រីក្រចំនួន១០ គ្រួសារ


នាព្រឹកថ្ងៃទី២៣​ ខែធ្នូ ឆ្នាំ២០២២ លោក ប៉ែន ម៉ារឌី អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានក្រុមការងារចុះជួយឃុំខ្ពបតាងួន និងសហការី បានអញ្ជើញចុះសំណេះសំណាលជាមួយមន្ត្រីបក្សឃុំ និងអ្នកសង្កេតការណ៍ចុះឈ្មោះបោះឆ្នោត និងបន្តនាំយកមូលនិធិ ឯកឧត្តម ហ៊ុន ម៉ានិត និងលោកជំទាវ បានឧបត្ថម្ភជូនដល់គ្រួសារក្រីក្រចំនួន១០គ្រួសារ ក្នុងភូមិឈើទើចំនួន៥គ្រួសារ និងភូមិវាលបំពង់ចំនួន៥គ្រួសារ ។

តបតាមសំណូមពរប្រជាសហគមន៍បងប្អូនខ្មែរឥស្លាម លោក ប៉ែន ម៉ារឌី អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានក្រុមការងារចុះជួយឃុំខ្ពបតាងួន បានផ្តេីមសាងសង់វេទិការនៅទីលានបាល់ទាត់ មួយកន្លែងក្នុងភូមិវាលបំពង់ ផងដែរ៕