ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់៧ថ្ងៃ ឯកឧត្តម អោក សម្បត្តិ ទីប្រឹក្សាក្រសួងព័ត៌មាន ដែលបានទទួលមរណភាពនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ក្នុងជន្មាយុ៦៥ឆ្នាំ


កំពង់ចាម៖នៅព្រឹកថ្ងៃទី២២ ខែធ្នូឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី បានអញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់៧ថ្ងៃ ឯកឧត្តម អោក សម្បត្តិ ទីប្រឹក្សាក្រសួងព័ត៌មាន ដែលបានទទួលមរណភាពនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ក្នុងជន្មាយុ៦៥ឆ្នាំ ដោយរោគាពាធ ស្ថិតនៅភូមិព្រែកដើមចាន់ សង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។