ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញអញ្ជើញបើកប្រអប់វិញ្ញាសារប្រលងទុតិយភូមិ(បាក់ឌុប)ឆ្នាំសិក្សា២០២១-២០២២នៅមណ្ឌលវិទ្យាល័យព្រះសីហនុ ខេត្ដកំពង់ចាម


កំពង់ចាម៖ព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និង ឯកឧត្តម ឡៅ ឈាវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាប្រធាន គណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តកំពង់ចាម បានអញ្ជើញអញ្ជើញបើកប្រអប់វិញ្ញាសារប្រលងទុតិយភូមិ(បាក់ឌុប)ឆ្នាំសិក្សា២០២១-២០២២នៅមណ្ឌលវិទ្យាល័យព្រះសីហនុ។ក្នុងវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ដែលការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រព្រឹត្ត ទៅនៅចាប់ពីថ្ងៃទី០៥នេះ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២