នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ ៖ ក្នុងគោលបំណងពង្រឹងសមត្ថភាព យុវជន KCY លេីការសរសេរ ការចែករំលែកព័ត៌មានដោយមានប្រភពច្បាស់លាស់ មានក្រមសីលធម៌ វិជ្ជាជីវៈ និងផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយដែលត្រូវជៀសសវាង លោក ស្រី សុភ័ក្ត្រ ប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ចាម បានអញ្ជើញ លោក វណ្ណ សុគន្ធា អ្នករាយការណ៍វិទ្យុបារាំងអន្តរជាតិ (RFI) ផ្ដល់បទបង្ហាញ ក្នុងវគ្គបំពាក់បំប៉នខ្លី អំពីគន្លឹះសរសេរព័ត៌មាន ក្រមសីលធម៌ វិជ្ជាជីវៈ និងផលប៉ះពាល់អំពីព័ត៌មានក្លែងក្លាយដែលត្រូវជៀសវាង ជូនដល់ សមាជិក សមាជិកា យុវជន KCY តាមបណ្តាក្រុង-ស្រុកចំនួន ០៥ ក្រុង/ស្រុក ៖ ស្រុកកោះសូទិន ស្រុកជេីងព្រៃ ស្រុកកំពង់សៀម ស្រុកស្រីសន្ធរ និង ក្រុងកំពង់ចាម សរុប ៣១ នាក់ ដែលមានរយៈពេល ១ព្រឹក។
ក្នុង.ឱកាសនោះ លោក ស្រី សុភ័ក្ត្រ ប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះចំពោះលោក វណ្ណ សុគន្ធា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ក្នុងការចូលរួមចែករំលែក នូវចំណេះដឹងផ្នែកសរសេរព័ត៌មាន និងក្រមសិលធម៌ ដល់ក្រុមសកម្មជនយុវជនបណ្ដាញសង្គមKCY បានប្រើប្រាស់សម្រាប់បម្រើជាប្រយោជន៍សង្គមជាតិ និងរួមគ្នាបំបាត់នូវព៌ត៌មានក្លែងក្លាយ ដែលធ្វើឲ្យមានភាពច្របូកច្របល់ក្នុងសង្គម ។
ពិធីនេះប្រព្រឹត្តទៅក្នុងបរិយាកាសសោមនស្សរីករាយ និងទទួលបាលលទ្ធផលគួរជាទីកត់សំគាល់ ។
![](https://scontent.fpnh1-1.fna.fbcdn.net/v/t1.6435-9/211358117_349389706731952_1797521658235967763_n.jpg?_nc_cat=105&ccb=1-3&_nc_sid=8bfeb9&_nc_eui2=AeH592_wWJtg6709VVGxNl8nPOlPC7yk39E86U8LvKTf0XQcm917McYToLaDvY05mQKlEaQXVOOgtkefOvapsUYs&_nc_ohc=Q46o21BIZuQAX9pVPtP&_nc_ht=scontent.fpnh1-1.fna&oh=26f59ea0bfcb71e7d4d1fcddc25cf6dd&oe=60E734AD)
![](https://scontent.fpnh1-1.fna.fbcdn.net/v/t1.6435-9/209584778_349389740065282_3447294279460469069_n.jpg?_nc_cat=106&ccb=1-3&_nc_sid=8bfeb9&_nc_eui2=AeG-xqjYuSKNG9ZYeQn68fSXE8CiACiqmq0TwKIAKKqarabHdGJaNCCzeaC4Gxo2wE0i3Kw8S6D2emJANt_WHb2S&_nc_ohc=5-t_rt7H4zEAX_uBx2w&_nc_ht=scontent.fpnh1-1.fna&oh=41e4484068038a0df9c35a6a4a214c76&oe=60E6EBCF)
![](https://scontent.fpnh1-1.fna.fbcdn.net/v/t1.6435-9/208062637_349389766731946_2453510347934227978_n.jpg?_nc_cat=107&ccb=1-3&_nc_sid=8bfeb9&_nc_eui2=AeGOEwA0SmA9xkjQvEoNA85K9Cen_g0YW9r0J6f-DRhb2hctsjHYXmxM2V4E3J7p-AVZ4N6WhOhUH176OXRjB05X&_nc_ohc=8s4jnfcuXFsAX_rumWw&_nc_ht=scontent.fpnh1-1.fna&oh=9ea5a9629f565d5cb162035a1dbc2ed5&oe=60E78AEB)
![](https://scontent.fpnh1-1.fna.fbcdn.net/v/t1.6435-9/213668380_349389796731943_2543396995324807757_n.jpg?_nc_cat=100&ccb=1-3&_nc_sid=8bfeb9&_nc_eui2=AeES9V-ZpDDOvb5SO4YxjC9daeY9SqejLWJp5j1Kp6MtYtEM6f3O5Y6vZkzaeHgh03dU_i1VD3zHTNn4dGg09qxY&_nc_ohc=d83JDKdaR04AX_Sskc-&_nc_ht=scontent.fpnh1-1.fna&oh=0cb49cc4426dde0dff17e921278114fd&oe=60E6ED37)
![](https://scontent.fpnh1-2.fna.fbcdn.net/v/t1.6435-9/208918286_349389833398606_6793286478633029896_n.jpg?_nc_cat=103&ccb=1-3&_nc_sid=8bfeb9&_nc_eui2=AeHUIXeWiZaEXFuoQNldD4Eormg65L8fT_euaDrkvx9P95ZqIbsbZU8QO2Sg6hiV_TuqSQKjAmnCmeTU7gxjQ7WH&_nc_ohc=rFAGxfrNK98AX_Nef8F&_nc_ht=scontent.fpnh1-2.fna&oh=b0d08111f6bda1304ac5efa31aea65a4&oe=60E7BAE6)