ឯកឧត្តម អ៊ុង សំអាត អនុប្រធានក្រុមការងារ​ចុះជួយស្រុកកំពង់សៀម តំណាងឯកឧត្តម វេង សាខុន ប្រធានក្រុមការងារចុះជួយស្រុកកំពង់សៀម បាននាំយកទៀនវស្សា ៤៩ គូ និងសម្ភារទយ្យវត្ថុផ្សេងៗ ប្រគល់ជូនប្រធានគណបក្សស្រុកកំពង់សៀមដើម្បីប្រគេនដល់ព្រះសង្ឃ​គង់ចាំវស្សាបណ្តាវត្តក្នុងស្រុកកំពង់់សៀម


ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងារចុះជួយស្រុកកំពង់សៀម រួមជាមួយ ឯកឧត្តម កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំអំពិល កៀនជ្រៃ រអាង និងឃុំទ្រាន បាននាំយកទៀនព្រះវស្សាចំនួន ៤៩គូ អង្ករចំនួន ៤៩បេ មីកេសធំចំនួន ៤៩កេស ជាអំណោយ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារគណបក្ស និង រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម ប្រគល់ជូនគណបក្សស្រុក សម្រាប់ប្រគេ​នដល់ ព្រះសង្ឃគង់ចាំវស្សា ក្នុងបណ្ដាវត្តទាំង ៤៨វត្ត និងអាស្រម ០១កន្លែង ក្នុងស្រុកកំពង់សៀម។