ឯកឧត្តម ខ្លូត ចិន្តា ប្រធានក្រុមការងារកសាងគណបក្សអង្គការ សហជីព ចលនាកម្មករ និយោជិត ខេត្តកំពង់ចាម បានអញ្ជើញ ចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយក្រុមការងារកសាងគណបក្សអង្គការ សហជីព ចលនាកម្មករ និយោជិត ស្រុក


ស្រុកចំការលើ៖នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៤:០០នាទីរសៀល ឯកឧត្តម ខ្លូត ចិន្តា ប្រធានក្រុមការងារកសាងគណបក្សអង្គការ សហជីព ចលនាកម្មករ និយោជិត ខេត្តកំពង់ចាម បានអញ្ជើញ ចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយក្រុមការងារកសាងគណបក្សអង្គការ សហជីព ចលនាកម្មករ និយោជិត ស្រុក និងគណបក្សឃុំទាំង០៨ នៃស្រុកចំការលើ ក្នុងនោះ បានស្តាប់ពីការងារអនុវត្តកន្លងមក និងបញ្ហាប្រឈម បញ្ហាតម្រូវការ ពិសេសក្តាប់ឲ្យបាននូវចំនួនកម្មករ-កម្មការិនី តាមបណ្តាលរោងចក្រ សហគ្រាស គ្រឹះស្ថាន ទាំង ក្នុងប្រព័ន្ធ និងកម្មករក្រៅប្រព័ន្ធ ដើម្បីមានភាពងាយស្រួលក្នុងការគ្រប់គ្រង ការធ្វើសកម្មភាព ការចិញ្ចឹមចលនា ពង្រឹងគោលជំហរ សតិអារម្មណ៍ របស់កម្មករ-កម្មការិនី ដែលជាសមាជិកបក្ស សរុបអ្នកចូលរួមចំនួន១៩នាក់ ស្រី១នាក់ ៕