នៅព្រឹកថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០២១ នេះ ឯកឧត្តម អ៊ុភឿន គុណវុឌ្ឍ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ អមដំណើរដោយ លោក ស្រី សុភ័ក្ត្រ ប្រធានមន្ទីរធម្មការ និងសាសនាខេតត្កំពង់ចាម និង លោក ផេន សុផល អភិបាលនៃគណៈអភិបាលស្រុកបាធាយ រួមជាមួយអាជ្ញាធរមូលដ្ឋាន បានអញ្ជើញនាំយកអំណោយរបស់រដ្ឋបាលខេត្ត ចែកជូនគ្រួសារខ្វះខាតក្នុងជីវភាពក្នុងអំឡុពេល នៃការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ ក្នុងស្រុកបាធាយ ចំនួន ៦៥០គ្រួសារ ។
មានប្រសាសន៍សំណេះសំណាល ទៅកាន់ប្រជាជន នាឱកាសនោះ ឯកឧត្តម អ៊ុភឿន គុណវុឌ្ឍ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជា ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជូនចំពោះ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកំពុងជួបការលំបាក ជាពិសេស ក្នុងស្ថានភាពបិទខ្ទប់ភូមិ ដែលមិនអាចចេញទៅខាងក្រៅ រកទទួលទានបាន ។ យ៉ាងណាម៉ិញ ដោយពិនិត្យឃើញបងប្អូន ដែលផ្ទុកមេរោគកូវីដ ១៩ ត្រូវយកទៅព្យាបាល ហើយក្រុមគ្រួសារ ត្រូវធ្វើចត្តាឡីស័កនោះ រដ្ឋបាលខេត្តកំពង់ចាម បានយកចិត្តទុកដាក់ គិតគូអំពីបញ្ហាជីវភាពរស់នៅ របស់បងប្អូន ដោយបានផ្តល់នូវសម្ភារៈ ជាឧបភោគបរិភោគនេះ សម្រាប់ជួយដោះស្រាយ បានមួយរយៈខ្លី ផងដែរ។ ជាក់ស្តែង នៅថ្ងៃនេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចាត់រូបឯកឧត្តម ឲ្យនាំយកអំណោយរបស់រដ្ឋបាលខេត្តកំពង់ចាម ជូនដល់បងប្អូនដែលកំពុងមានជីវភាពលំបាកក្នុងអំឡុងពេលឆ្លងរីករាលនៃជំងឺកូវីដ-១៩។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលរងខេត្ត បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កទាំងអស់ ត្រូវអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស មិនត្រូវចេញក្រៅពីតំបន់បិទខ្ទប់នេះ ជាដាច់ខាត ហើយត្រូវរក្សាឲ្យបាននូវអនាម័យជានិច្ច ។ ក្រៅពីនោះ ត្រូវចូលរួមសហការជាមួយអាជ្ញាធរ ជាពិសេស ការយកចិត្តទុកដាក់អនុវតនូវវិធានការ «៣ការពារ និង៣កុំ» ដើម្បី កាត់ផ្ដាច់ខ្សែចម្លង នៃជម្ងឺកូវីដ ដ៏កាចសាហាវនេះ ចូលទៅក្នុងសហគមន៍ ផងដែរ ។
សូមបញ្ជាក់ជូន ផងដែរថា៖ អំណោយរដ្ឋបាលខេត្ត ដែលបានចែកជូនប្រជាពលរដ្ឋទាំង ៦៥០ គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គ.ក្រ មី ១កេស ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ ។ អំណោយទាំងអស់នេះ រដ្ឋបាលខេត្តទទួលបានពីការជួយឧបត្ថម្ភ របស់ សមាគមសាសនាចក្រ នៃព្រះយេស៊ូគ្រិស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ៕
(ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម)
![](https://scontent.fpnh17-1.fna.fbcdn.net/v/t1.6435-9/207156427_981766022591729_6101836339734195836_n.jpg?_nc_cat=111&ccb=1-3&_nc_sid=8bfeb9&_nc_eui2=AeFFX0Ml6L1dYWbbsLuqLeRDTwsWBPqwphZPCxYE-rCmFmLpTSZ-Ospc_a-EaffQK4Z1YUnrGTZ5ryLIbhYSCsuU&_nc_ohc=C9K7m6IgoWwAX_24mOa&_nc_ht=scontent.fpnh17-1.fna&oh=d0f11235b860cd9f39237c9df99fdfd1&oe=60E36106)
![](https://scontent.fpnh17-1.fna.fbcdn.net/v/t1.6435-9/201650555_981766059258392_5343703070152780347_n.jpg?_nc_cat=110&ccb=1-3&_nc_sid=8bfeb9&_nc_eui2=AeGYmbhddzGrhGQVOmF4WDlzVsPxzy9xv-JWw_HPL3G_4sOTrq43va-ixOj-0LsF6DRsMKHPbvtF3r2Fi4o49rUT&_nc_ohc=vLcb7qogQJoAX8EwPE-&_nc_ht=scontent.fpnh17-1.fna&oh=d4a36db95195484c6596795b49d68ebf&oe=60E297E1)
![](https://scontent.fpnh17-1.fna.fbcdn.net/v/t1.6435-9/207187099_981766082591723_2212917292416931001_n.jpg?_nc_cat=110&ccb=1-3&_nc_sid=8bfeb9&_nc_eui2=AeHrMo2o1EHvYbwpE0VmeEXBHeyBVm8DMZ4d7IFWbwMxnrYbJ1tV1vB8JxfBnnE_9jGrztMt_vECTSCea_5ZI2ez&_nc_ohc=dwGXmZ2KKsUAX9vaLVG&tn=qjjBwoYXl70e-FB0&_nc_ht=scontent.fpnh17-1.fna&oh=0e895f0bebc4f2a1c3f4374da5cd13d9&oe=60E281C0)
![](https://scontent.fpnh17-1.fna.fbcdn.net/v/t1.6435-9/202760504_981766102591721_6984240899859802689_n.jpg?_nc_cat=110&ccb=1-3&_nc_sid=8bfeb9&_nc_eui2=AeHK1Tt0JwFMt8J2scg0qvv2hfyqVKQVAvWF_KpUpBUC9b8FK56_h6LcxumXIgkZOAT4ms9U18h4-6sUgnOqDlRz&_nc_ohc=nPpx3tFHEfQAX8QOxfz&_nc_oc=AQnvwP7rhJFgYoSVfB4YHEj1g49o6tcQjeLqI6HovIyPecwpRTjTea5azvd1WZo2dDI&_nc_ht=scontent.fpnh17-1.fna&oh=bc4a5ef35a2c1474f052d357343c5ca9&oe=60E363D0)