ថ្ងៃ ទី ២៩ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំង នឹងជម្ងឺកូវីដ ១៩ បានអញ្ជើញដល់សាលាបឋមសិក្សា-អនុវិទ្យាល័យអង្គរ ឃុំអំពិល ស្រុកកំពង់សៀម ដើម្បីប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជូនដល់ប្រជាជនដោយឥតគិតថ្លៃ នៅក្នុងស្រុ៤ និងក្រុង១ ។
មានប្រសាសន៍សំណេះសំណាលទៅកាន់ប្រជាជននៅឱកាសនោះ ឯកឧត្តមបានជម្រាបជូនប្រជាជថា៖ ថ្ងៃនេះជាភ័ព្វសំណាងរបស់ប្រជាជនខេត្តកំពង់ចាម ដែលបានទទួលការចាក់ វ៉ាក់សាំង ដោយឥតមានបង់ថ្លៃ ដែលទាំងអស់នេះជាការខិតខំប្រកបដោយការឆ្លាតវៃ របស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាជន តាមរយៈជំនួយ និងការបញ្ជាទិញ ខណៈដែលលប្រទេសជិតខាងយើង មានលទ្ធភាពតិចតួចនៅឡើយក្នុងការចាក់វ៉ាក់សាំជូនប្រជាជនរបស់គេ ។
ឯកឧត្តមបានបញ្ជក់ផងដែរថា៖ ថ្ងៃនេះ,គណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំង នឹងជម្ងឺកូវីដ ១៩ បានបើកយុទ្ធនាការចាក់វ៉ាក់សាំង លើស្រុកគោលដៅ ចំនួន ៤ និងក្រុង ១ និង ប្រជាជនគោលដៅ ចំនួន ៣៣៩ ៥០០ នាក់ ដោយបានកំណត់ទីតាំង ៤៦កន្លែង គឺ៖ ស្រុកបាធាយ ០៣ កន្លែង ស្រុកជើងព្រៃ ចំនួន ១៦កន្លែង ស្រុកព្រៃឈរ ១៥កន្លែង ស្រុកកំពង់សៀម ០៨ កន្លែង និងក្រុងកំពង់ចាម ចំនួន ០៤ កន្លែង ។ បន្ទាប់ពីការចាក់ជូនប្រជាពលរដ្ឋនៅក្រុងស្រុកទាំង៥រួចហើយ ស្រុកទាំងអស់ (១០ក្រុង ស្រុក) និងទទួលបានការចាក់វ៉ាក់សាំង ទាំងអស់ ដែលសង្ឃឹមថានឹងបញ្ជប់នៅក្នុង ខែកក្កដា ឆ្នាំ២០២១ នេះ ។ ឯកឧត្តម ក៏បានផ្ដាំផ្ញើដល់ប្រជាជនទាំងអស់ ទោះជាបានទទួលការចាក់វ៉ាក់សាំងហើយក៏ដោយ ក៏ត្រូវតែបន្តអនុវត្តវិធានសុខាភិបាល របស់រាជរដ្ឋាភិបាល” ៣កុំ ៣ការពារ “ឲ្យបានខ្ជាប់ខ្ជួនជាបន្តទៀត ដើម្បីការពារខ្លួន ពីការឆ្លងជម្ងឺកូវីដ ១៩ តាមគន្លងនៃការរស់នៅបែបថ្មី។
បន្ទាប់មក ឯកឧត្តមបានបន្តដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពប្រជាពលរដ្ឋ និងការសួរសុខទុក្ខ ដល់ក្រុមគ្រួពេទ្យចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ ១៩ នៅតាមទីតាំង ក្នុងក្រុង ស្រុក ទាំង៥ ផងដែង។
![](http://www.kampongcham.org.kh/wp-content/uploads/sites/10/2021/06/ត៦-300x235.jpg)
![](https://scontent.fpnh17-1.fna.fbcdn.net/v/t1.6435-9/203449078_290282586228243_6109626038891074098_n.jpg?_nc_cat=105&_nc_rgb565=1&ccb=1-3&_nc_sid=8bfeb9&_nc_eui2=AeFJ1Qye0rlJdrV4VWx9uO0kznreE03_IDPOet4TTf8gM-mXG29Te1pzZqKrF1o31EWNUZvVatnDB1St22ygFJld&_nc_ohc=vGtU4Iu2sEkAX-lYbBi&_nc_ht=scontent.fpnh17-1.fna&oh=97ee80a023656f2d72496d6b03949445&oe=60E051E7)
![](https://scontent.fpnh17-1.fna.fbcdn.net/v/t1.6435-9/201508752_290282602894908_605040801218983280_n.jpg?_nc_cat=110&_nc_rgb565=1&ccb=1-3&_nc_sid=8bfeb9&_nc_eui2=AeGBxm99R5QXpNPT0vSlfOL1yTfLnMCqF2TJN8ucwKoXZDNZTPcHq_P3H-M71lcHDIj7r_OAwzkaDjL-c8fKBkR9&_nc_ohc=W1oKvHFY9eEAX-JlQgj&_nc_ht=scontent.fpnh17-1.fna&oh=270d7135a1f404f6d3ff620deba14c97&oe=60E087FC)
![](https://scontent.fpnh17-1.fna.fbcdn.net/v/t1.6435-9/206931608_290282752894893_6186897268022268483_n.jpg?_nc_cat=101&_nc_rgb565=1&ccb=1-3&_nc_sid=8bfeb9&_nc_eui2=AeFkji273Z-sKaDDH6Xk1qZ_pEyshyZvJ0OkTKyHJm8nQwJdaxkuTDKlAQD-P2W7uHvILezOwNYaajmWDMo-nVWk&_nc_ohc=6gPND5R0g30AX-Nq2Vk&_nc_ht=scontent.fpnh17-1.fna&oh=a9a8629851754b43b60821c3d211232d&oe=60E07146)
![](https://scontent.fpnh17-1.fna.fbcdn.net/v/t1.6435-9/201994168_290282639561571_4863193896509619641_n.jpg?_nc_cat=103&ccb=1-3&_nc_sid=8bfeb9&_nc_eui2=AeFYIue60iaj-_44LgXirkrCX7_hTwnuEB1fv-FPCe4QHXIe3UKcPb1FNa8c17UrbnbFf6nw7k8W0xgN9GRuP5vu&_nc_ohc=GrF8OxrvpnMAX9ynJ8d&_nc_ht=scontent.fpnh17-1.fna&oh=30d3497046eac0438a01be6791e632dd&oe=60E168AF)
![](https://scontent.fpnh17-1.fna.fbcdn.net/v/t1.6435-9/201631324_290282649561570_2004109008167759015_n.jpg?_nc_cat=101&ccb=1-3&_nc_sid=8bfeb9&_nc_eui2=AeEmYlPPXVEnQz53yEpriz_Ne7H_CVF0hod7sf8JUXSGh7t7gUl-vxAeCI5Zv5SEdRkw12zmHIuMZrB_oXjUytwc&_nc_ohc=--Myxz_coUkAX_lI7RX&tn=qjjBwoYXl70e-FB0&_nc_ht=scontent.fpnh17-1.fna&oh=fe8c12fee5cbc59681b357a46bd8c256&oe=60E03E6D)