នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ៖ លោកជំទាវសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភានរដ្ឋសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ដោយបានការទទួលបដិសណ្សកិច្ច និងស្វគមន៍ដ៏កក់ក្ដៅ ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍ ខេត្តកំពង់ចាម លោកជំទាវអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងសហការី បានអញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទានគម្រប់០៧ថ្ងៃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធ ឳបាសិកា ហម អ៊ីម សមាជិកជិកកិត្តិយស នៃសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍ ខេត្តកំពង់ចាម ដែលត្រូវជាមាតាបង្កើតរបស់លោក ផេន សុផល អភិបាលស្រុកបាធាយ ដែលបានទទួលមរណភាពកាលពីថ្ងៃ សោរ៍ ៣កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២:១២ នាទីរសៀល ក្នុងជន្មាយុ ៦៥ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានសព ភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
បន្ទាប់មក នៅថ្ងៃដដែលនោះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដោយមានការជូនដំណើរ ពីសំណាក់ លោក ជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍ ខេត្តកំពង់ចាម រួមជមួយ លោកជំទាវអ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ចាម ព្រមទាំងសហការី បានអញ្ជើញនាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគមួយចំនួន ព្រមទាំងបច្ច័យ ដើម្បីប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តអង្គួញដីសិរីសុខា ស្រុកកំពង់សៀម ខេត្តកំពង់ចាម
ទេយ្យវត្ថុ ដែលបាននាំទៅវេរប្រគេនព្រះសង្ឃនាពេលនេះរួមមាន ៖ បច្ច័យជាង ៥លានរៀល ទៀនព្រះវស្សាធំ ១គូរ, តែ ៤គីឡូក្រាម ទឹកបរិសុទ្ធ ៥កេស ទឹកក្រូច ៥កេស អង្ករ ១០០ គីឡូក្រាម, មី ១កេសធំ ទឹកដោះគោ១កេស ស្កេស ១បេ សំពត់សាដក១ បាត្រ ១ សាច់ក្រក ៥គីឡូក្រាម ត្រីងៀត ៥គីឡូក្រាម ត្រីខ ១កេស ម៉ាស ១កេសធំ អាល់កុល ១កាន ជែលលាងដៃ ១កេស ៕
ចៅ វង្ស I.K.team.
![](https://scontent.fpnh17-1.fna.fbcdn.net/v/t1.6435-9/p960x960/202816360_1265758663843086_1895169756183189569_n.jpg?_nc_cat=106&ccb=1-3&_nc_sid=8bfeb9&_nc_ohc=cRAoPcjQ6rUAX8MtH60&_nc_ht=scontent.fpnh17-1.fna&tp=6&oh=e9efef59e3e10e903ab6c705c86c07cc&oe=60D2264C)
![](https://scontent.fpnh17-1.fna.fbcdn.net/v/t1.6435-9/p960x960/202538926_1265758767176409_8676324009469091660_n.jpg?_nc_cat=106&ccb=1-3&_nc_sid=8bfeb9&_nc_ohc=WJpsfqZ1zSkAX9nEiBz&_nc_ht=scontent.fpnh17-1.fna&tp=6&oh=5066b0dcf3f4ec54a342a776df2b0477&oe=60D234F2)
![](https://scontent.fpnh17-1.fna.fbcdn.net/v/t1.6435-9/p960x960/202556426_1265758840509735_3644422891894577748_n.jpg?_nc_cat=100&ccb=1-3&_nc_sid=8bfeb9&_nc_ohc=uplwBzV1fuYAX9KZYB_&_nc_ht=scontent.fpnh17-1.fna&tp=6&oh=8846cd4c394171377edd0e30da7adb5c&oe=60D3198C)
![May be an image of one or more people and people standing](https://scontent.fpnh17-1.fna.fbcdn.net/v/t1.6435-9/198139064_1265828550502764_5990161794939464093_n.jpg?_nc_cat=102&ccb=1-3&_nc_sid=8bfeb9&_nc_ohc=eYqWy8AbsxoAX8WQmN5&_nc_ht=scontent.fpnh17-1.fna&oh=bf741447039e13a8cf83ac6dddeddf2e&oe=60D272F1)
![May be an image of 1 person, standing and outdoors](https://scontent.fpnh17-1.fna.fbcdn.net/v/t1.6435-9/195219966_1265828697169416_2310733156658562857_n.jpg?_nc_cat=105&ccb=1-3&_nc_sid=8bfeb9&_nc_ohc=BvE0awxJRE8AX8v6vgQ&tn=qjjBwoYXl70e-FB0&_nc_ht=scontent.fpnh17-1.fna&oh=25dbdffc3c8702a1d4f56b691a9d21ab&oe=60D2D5EB)
![May be an image of 4 people, people standing and outdoors](https://scontent.fpnh17-1.fna.fbcdn.net/v/t1.6435-9/195544377_1265828743836078_4455086102805644207_n.jpg?_nc_cat=101&ccb=1-3&_nc_sid=8bfeb9&_nc_ohc=H_ZQH56y4R4AX8wXpnE&_nc_ht=scontent.fpnh17-1.fna&oh=99a2b63a86889097f13034a3f50f6430&oe=60D2D358)
![May be an image of temple](https://scontent.fpnh17-1.fna.fbcdn.net/v/t1.6435-9/200367849_1265828607169425_781302177085685647_n.jpg?_nc_cat=108&ccb=1-3&_nc_sid=8bfeb9&_nc_ohc=A1G5f218gEMAX9KbOEd&_nc_ht=scontent.fpnh17-1.fna&oh=44597c981d1c05c5ec6dbf20a10264fc&oe=60D14D3E)
![May be an image of one or more people and people standing](https://scontent.fpnh17-1.fna.fbcdn.net/v/t1.6435-9/201600276_1265828630502756_4017426101189400301_n.jpg?_nc_cat=100&ccb=1-3&_nc_sid=8bfeb9&_nc_ohc=LS_kW6SbpUQAX8dZnGh&_nc_ht=scontent.fpnh17-1.fna&oh=76758bcd9905b4a9a5a2879afa461b82&oe=60D241FD)