ពិធីប្រកាសចូលកាន់មុខដំណែង អភិបាលនៃគណៈអភិបាលស្រុកចម្ការលើ ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈ​អភិបាលខេត្តកំពង់ចាម


ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ៖ ពិធីប្រកាសចូលកាន់តំណែងឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម  បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធី ប្រកាសចូលកាន់មុខដំណែង របស់ លោកអភិបាលនៃគណៈអភិបាលស្រុកចំការលើ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សមាជិកក្រុមប្រឹក្សាខត្ត អភិបាលរង​នៃគណៈ​អភិបាលខេត្ត តំណាងមន្ទីរអង្គភាពជុំវិញខេត្ត ប្រធាន អនុប្រធានការិយាល័យ អង្គភាពជុំវិញស្រុកអញ្ជើញចូលរួម ប្រមាណជាង ១០០ នាក់
សូមបញ្ជាក់ជូនថា ៖ លោក សំ ពិសិដ្ឋ នាយករងរដ្ឋបាលសាលាខេត្តកំពង់ចាម ត្រូវបានរាជរដ្ឋាភិបាល ប្រកាសតែងតាំងជា អភិបាលនៃគណៈអភិបាលស្រុកចំការលើ ជំនួសលោក ខ្លូត ចិន្តា ដែលត្រូវទទួលភារកិច្ចថ្មី។