កាកបាទក្រហមខេត្តកំពង់ចាម ចុះពិនិត្យដើម្បីផ្ដល់ផ្ទះសប្បុរសធម៌ដល់គ្រួសារជនពិការ


ស្រុកស្ទឹងត្រង់៖ ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១
សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ដឹកដោយលោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តនិងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត រួមដំណើរដោយ លោក ស្រី សុភ័ក្ត្រ លេខាធិការសាខាកាកបាទក្រហមខេត្ត និងលោក ទុន ណេត អភិបាលនៃគណៈអភិបាលស្រុកនិងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុក និងមានការនិមន្តចូលរួមពី ថ្នាក់ដឹកនាំគណៈសង្ឃខេត្តកំពង់ចាម ព្រមទាំងអាជ្ញាធរភូមិ-ឃុំ បានអញ្ជើញចុះពិនិត្យ វាយតម្លៃ ក្នុងការផ្តល់ផ្ទះមនុស្សធម៌កាកបាទក្រហមខេត្ត ចំនួន១ខ្នង ជូនដល់លោក ឆែក ភ័ក្ត្រ អាយុ៣២ឆ្នាំ (ពិការជើងទាំង២) និងលោកស្រី សុខ ម៉ារ៉ី អាយុ៣៣ឆ្នាំ ជាប្រពន្ធ រស់នៅភូមិព្រែកទក់ ឃុំខ្ពបតាងួន ដែលមានជីវភាពជួបការលំបាក ទីទ័ល មិនមានជម្រកស្នាក់អាស្រ័យ។
ក្រោយពីបានធ្វើពិនិត្យ វាយតម្លៃផ្តល់ជូនរួចមក លោកជំទាវ ប៉ាង ដានី បានជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សាខាកាកបាទក្រហមខេត្ត ប្រគល់ជូនគ្រួសារខាងលើ រួមមាន៖
-អង្ករ២៥គីឡូក្រាម
-មី១កេស
-ទឹកត្រី១យួរ
-ត្រីខ១យួរ
-អាវយឺតចំនួន២
-ឃីត១កញ្ចប់
-និងថវិកា ចំនួន១០០,០០០រៀល ។
……………………………..
ប្រភពពី៖ ស្រុកស្ទឹងត្រង់