ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំឆ្លុះបញ្ជាំងការអនុវត្តគម្រោងបង្កើនការចូលរួមរបស់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធក្នុងការគ្រប់គ្រងសំណលរឹង-រាវ(សម្រាម) ដើម្បីទីក្រុងស្អាត និងសុខភាពល្អ ក្នុងក្រុងកំពង់ចាម


កំពង់ចាម៖នៅថ្ងៃពុធ ១០កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០៨:០០នាទីព្រឹក ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំឆ្លុះបញ្ជាំងការអនុវត្តគម្រោងបង្កើនការចូលរួមរបស់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធក្នុងការគ្រប់គ្រងសំណលរឹង-រាវ(សម្រាម) ដើម្បីទីក្រុងស្អាត និងសុខភាពល្អ ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម សមាសភាពចូលរួមពីនាយករងរដ្ឋបាលសាលាខេត្ត អនុប្រធានមន្ទីរពាក់ព័ន្ធ លោក លោកស្រី នាយក នាយិកា អង្គការ សមាគមស៊ីវិល និងក្រុមការងារគាំទ្រគម្រោង សរុបអ្នកចូលរួមចំនួន៥៨នាក់ ស្រី១៩នាក់នៅសាលប្រជុំធំសាលាខេត្តកំពង់ចាម ។