ឯកឧត្តម ហាន កុសល អភិបាលនៃគណៈអភិបាលរងខេត្ត បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធី ប្រជុំគណៈកម្មការលុបបាត់ជំងឺគ្រុនចាញ់នៅក្នុងខេត្តកំពង់ចាម


កំពង់ចាម៖នាព្រឹកថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២២ ឯកឧត្តម ហាន កុសល អភិបាលនៃគណៈអភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុនចាន់អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធី ប្រជុំគណៈកម្មការលុបបាត់ជំងឺគ្រុនចាញ់នៅក្នុងខេត្តកំពង់ចាម ។
ដោយមានការអញ្ជើញចូលរួមពីលោកប្រធានការិយាល័យស្រុកប្រតិបត្តិ លោកអភិបាលរងស្រុក និងអង្គភាពដែលពាក់ព័ន្ធ លោកប្រធានមន្ទីរបង្អែកខេត្ត។

បទ​​បង្ហាញមានដូចខាងក្រោម៖
១.   បទបង្ហាញកម្មវិធីថ្នាំជក់របស់មន្ទៅរធម្មការសាសនាខេត្ត ដោយលោកអនុប្រធានមន្ទីរធម្មការ ។
២.   បទបង្ហាញអំពីកម្មវិធីថ្នាំជក់របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម។
ប្រធានកម្មវិធីថ្នាំជក់នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត។
៣.    បទបង្ហាញនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម អំពីវឌ្ឍនភាពរបស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដោយលោកប្រធានមន្ទីរពេទ្យ។
៤.​​    បទបង្ហាញពីស្ថានភាពនៃជំងឺគ្រុនចាញ់ក្នុងស្រុកស្ទឹងត្រង់ ការិយាល័យស្រុកប្រតិបត្តិស្ទឹងត្រង់ ។