ព្រះមន្ដ្រីសង្ឃសាលាអនុគណស្រុកកំពង់សៀមនិង ឯកឧត្ដម លី ថៃហាក់ ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិមន្ដ និងអញ្ជើញនាំយកអំណោយរបស់ឯកឧត្ដមរដ្ឋមន្ដ្រី និងលោកជំទាវ មកប្រគល់ជូនប្រជាជនដែលជួបការលំបាកចំនួន ១៥គ្រួសារ ដែលរស់នៅក្នុងឃុំកោះមិត្ដ


ស្រុកកំពង់សៀម៖នាព្រឹកថ្ងៃអង្គារ ១១ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ត្រូវនឹងថ្ងៃទី06 ខែកញ្ញាឆ្នាំ2022ព្រះមន្ដ្រីសង្ឃសាលាអនុគណស្រុកកំពង់សៀម តំណាងព្រះសទ្ធម្មញាណ គង់ វិច្ឆិកា ព្រះគ្រូសំវរមុនីអនុគណស្រុកកំពង់សៀម និងព្រះចៅអធិការវត្ដកោះប៉ែន ឯកឧត្ដម លី ថៃហាក់ តំណាងឯកឧត្ដម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកតំបែរ ខេត្ដត្បូងឃ្មំ ស្រុកជើងព្រៃ ស្រុកកំពង់សៀម ខេត្ដកំពង់ចាម និងលោកជំទាវ ម៉ក់ សុីថា ព្រមទាំងអាជ្ញាធរឃុំកោះមិត្ដ បាននិមន្ដ និងអញ្ជើញនាំយកអំណោយរបស់ឯកឧត្ដមរដ្ឋមន្ដ្រី និងលោកជំទាវ មកប្រគល់ជូនប្រជាជនដែលជួបការលំបាកចំនួន ១៥គ្រួសារ ដែលរស់នៅក្នុងឃុំកោះមិត្ដ ស្រុកកំពង់សៀម ខេត្ដកំពង់ចាម។