លោក លឿង រ៉ាម៉ូ អភិបាលរងស្រុកកោះសូទិន និងជាប្រធាន យុវជនសកម្មKCY ស្រុកកោះសូទិន បានពាំនាំអំណោយរបស់ ព្រះគ្រូរតនមុនីសុវណ្ណ វ៉ាន់ សុភិន ជំនួយការសាលាគណខេត្តកំពង់ចាម ទៅប្រគេនជូន គ្រួសារ២ ដែលមានជីវភាពខ្វះខាត និងជួបការលំបាក ក្នុងភូមិកំពង់ស្តីក្រោម ឃុំកំពង់រាប


ស្រុកកោះសូទិន៖ នាព្រឹក ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២២ លោក លឿង រ៉ាម៉ូ អភិបាលរងស្រុកកោះសូទិន និងជាប្រធាន យុវជនសកម្មKCY ស្រុកកោះសូទិន បានសហការជាមួយ អាជ្ញាធរ ឃុំកំពង់រាប រួមយុវជនសកម្មខេត្តកំពង់ចាម KCY នៃក្រុមការងារយុវជនខេត្តកំពង់ចាម បានពាំនាំអំណោយរបស់ ព្រះគ្រូរតនមុនីសុវណ្ណ វ៉ាន់ សុភិន ជំនួយការសាលាគណខេត្តកំពង់ចាម ទៅប្រគេនជូន គ្រួសារ២ ដែលមានជីវភាពខ្វះខាត និងជួបការលំបាក ក្នុងភូមិកំពង់ស្តីក្រោម ឃុំកំពង់រាប ស្រុកកោះសូទិន ។

អំណោយ មនុស្សធម៍ រួមមាន ៖ អង្ករ ២៥គីឡូក្រាម , ទឹកត្រី បីដប ទឹកស៉ីអ៉ីវបីដប , ត្រីខមួយយួរ, មីមួយកេស និងថវិកា១០០០០រៀល៕