ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចុះត្រួតពិនិត្យការដ្ឋានជួសជុលលូរំដោះទឹកនៅតាមបណ្តោយកំណាត់ផ្លូវជាតិលេខ៧ ស្ថិតក្នុងឃុំព្រៃចារ ស្រុកជើងព្រៃ


ស្រុកជើងព្រៃ៖នៅវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារបច្ចេកទេស អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះត្រួតពិនិត្យការដ្ឋានជួសជុលលូរំដោះទឹកនៅតាមបណ្តោយកំណាត់ផ្លូវជាតិលេខ៧ ស្ថិតក្នុងឃុំព្រៃចារ ស្រុកជើងព្រៃ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានជំរុញឱ្យមន្ត្រីជំនាញបច្ចេកទេស សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាឱ្យដំណើរការនៃការជួសជុលកែលម្អលូរំដោះទឹកខាងលើឱ្យមានភាពល្អប្រសើរ ស្របទៅតាមលក្ខណៈស្តង់ដា និងបទដ្ឋានបច្ចេកទេស។