លោក ទុន ណេត អភិ បាលនៃគណ:អភិបាលស្រុកស្ទឹងត្រង់ បានចុះត្រួតពិនិត្យស្ថានភាពការ បាក់ស្រុតច្រាំងទន្លេមេគង្គ ចំនួន 3ឃុំ គឺឃុំពាមកោះស្នា ឃុំព្រះអណ្ដូង ឃុំខ្ពបតាងួន


ស្រុកស្ទឹងត្រង៖ថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វសស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ លោក ទុន ណេត អភិ បាលនៃគណ:អភិបាលស្រុកស្ទឹងត្រង់ និងលោក វន វី អភិបាលរង ស្រុក ទទួល បន្ទុកគ្រប់គ្រង គ្រោះមហន្តរាយ លោកនាយករង រដ្ឋបាល ព្រមទាំងកងកម្លាំងទាំង3 និងមន្ត្រីជំនាញ ចុះត្រួតពិនិត្យស្ថានភាពការ បាក់ស្រុតច្រាំងទន្លេមេគង្គ ចំនួន 3ឃុំ គឺឃុំពាមកោះស្នា ឃុំព្រះអណ្ដូង ឃុំខ្ពបតាងួន ។


សថានភាព ក្នុង ឃុំពាមកោះស្នា៖បានចុះពិនិត្យករណីបា ក់ស្រុតច្រាំងទន្លេមេគង្គ បណ្តោយប្រវែង ៨២ម៉ែត្រ ទទឹង ១៥ម៉ែត្រ នៅវេលាម៉ោង៨:០០នាទី យប់ថ្ងៃទី24 ខែសីហា ឆ្នាំ2022 ស្ថិតនៅភូមិពាមក្រៅ ការបាក់ស្រុកច្រាំងទន្លេនេះ មិនបណ្តាលឲ្យខូចខាតផ្ទះរបស់ប្រជាពលរដ្ឋទេ ។ កន្លែងបាក់ច្រាំងនេះមានបាវខ្សាច់យក្សនៅខាងក្រោម ប៉ុន្តែនៅមាត់ច្រាំងខាងលើមិនមានបាវខ្សាច់ទប់ច្រាំងទេ។ ចំណែកស្ថានភាព ទឹកហូរចូលបឹង និងស្រះគឺបានប្រមាណ50%
សថានភាព ឃុំព្រះអណ្ដូង ៖ច្រាំង ទន្លេឃុំព្រះអណ្ដូង មានសភាពធម្មតា។ ចំណែកស្ថានភាពទឹក បានហូរចូលអាងទឹកចំនួន3 ដែលមានសរុបចំនួន9អាង។ បន្ទាប់មកទៀត លោក អភិបាល ព្រមទាំងសហការី បានបន្តចុះពិនិត្យការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង៩០០ម៉ែត្រ (លើកផុតទឹក) នៅភូមិព្រះអណ្ដូងទី១ និងភូមិព្រះអណ្ដូងទី២ ឃុំព្រះអណ្ដូង ជាមូលនិធិរបស់គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប ជំហាន២ ឃុំព្រះអណ្ដូង ។
សថានភាព ឃុំខ្ពបតាងួន ៖ស្ថានភាពច្រាំងទន្លេ ក្នុងឃុំខ្ពបតាងួន ដោយពុំមានអ្វីប្រែប្រួលឡើយ ចំណែកអាងទឹក បឹង និងអូរសរុបចំនួ ន16 ដោយឡែកទឹកហូរចូលបានតែ40%ប៉ុណ្ណោះ ។