ឯកឧត្តម កៅ សុខ អាន អភិបាលរងខេត្ត​ អញ្ជើញបើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ ៣ឆ្នាំ រំកិល ២០២៣-២០២៥ របស់រដ្ឋបាលស្រុក ឃុំ នៅសាលាស្រុកស្ទឹងត្រង់


ស្រុកព្រៃឈរ៖នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម កៅ សុខ អាន អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញបើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ ៣ឆ្នាំ រំកិល ២០២៣-២០២៥ របស់រដ្ឋបាលស្រុក ឃុំ នៅសាលាស្រុកស្ទឹងត្រង់ ។កម្មវិធីនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រី ជាប្រធាន អនុប្រធាន មន្ទីរ អង្គភាព ស្ថាប័ន ក្នុងខេត្ត តំណាងអង្គការ សង្គមស៊ីវិល និងតំណាងវិស័យឯកជន ព្រមទាំង អាជ្ញាធរឃុំ ភូមិ និងមន្ត្រីពាក់ព័ន្ធ សរុបប្រមាណជាង ១៣០នាក់ ផងដែរ ។

សិក្ខាសមាហរណកម្មកម្មវិធីវិនិយោគ ៣ឆ្នាំ រំកិល ២០២៣-២០២៥ របស់រដ្ឋបាលស្រុក ឃុំ ធ្វើឡើង ដើម្បី ធ្វើការបង្ហាញលទ្ធផល គម្រោងអភិវឌ្ឍន៍ របស់រដ្ឋបាលឃុំ និងរដ្ឋបាលស្រុក ក្នុងការស្វែងរកការគាំទ្រ ពីដៃគូរអភិវឌ្ឍន៍ ។