ក្រុមយុវជនសកម្មព័ត៌មាននិងបណ្តាញផ្សព្វផ្សាយសង្គម ហៅកាត់ថា ( KCY )នៃក្រុមការងារយុវជនខេត្តកំពង់ចាម បានពាំនាំអំណោយមនុស្សធម៍របស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម មកប្រគល់ជូនលោក យាយ ខ្វៃ គា ចាស់ជរា វ័យ៨៨ឆ្នាំ រស់នៅក្នុងភូមិកោះចិនក្រោម ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម


ស្រុកកោះសូទិន៖ រសៀល ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២២ នេះ ក្រុមយុវជន សកម្ម KCY នៃក្រុមការងារយុវជនខេត្តកំពង់ចាម និងព្រះគ្រូ វ៉ាន់ សុភិន ជំនួយ ការ ផែន និងសហការ ជាមួយអាជ្ញាធរឃុំកំពង់រាប បានពាំនាំអំណោយមនុស្សធម៍របស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម មកប្រគល់ជូនលោក យាយ ខ្វៃ គា ចាស់ជរា វ័យ៨៨ឆ្នាំ រស់នៅក្នុងភូមិកោះចិនក្រោម ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

អំណោយ មនុស្សធម៍ របស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមមាន៖ អង្ករ២៥គីឡូ ក្រាម , ត្រីខមួយយួរ, ទឹកត្រី មួយយួរ, ទឹកស៉ីអ៊ាវ មួយយួរ ,តែមួយកញ្ចប់ និងស្កសរមួយកញ្ចប់៕