លោក សោ សាវឿន អនុប្រធានក្រុមជនបង្គោលយុវជនថ្នាក់កណ្តាលចុះជួយស្រុកស្ទឹងត្រង់ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់សមាជិកបក្សជួបការលំបាក នៅឃុំព្រែកបាក់ ចំនួន២០គ្រួសារ


ស្រុកស្ទឹងត្រង៖នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២២ លោក សោ សាវឿន អនុប្រធានក្រុមជនបង្គោលយុវជនថ្នាក់កណ្តាលចុះជួយស្រុកស្ទឹងត្រង់ និងលោក ទុន ណេត អនុប្រធានគណបក្ស និងជាប្រធានគណៈចលនាមហាជនស្រុក បានដឹកនាំក្រុមការងារយុវជនគណបក្សស្រុក និងឃុំ ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់សមាជិកបក្សជួបការលំបាក នៅឃុំព្រែកបាក់ ចំនួន២០គ្រួសារ ដែលក្នុងមួយគ្រួសារៗទទួលបានអង្ករ២០គីឡូក្រាម មី១កេសតូច ត្រីខ១យួរ ទឹកស៊ីអុីវ១យួរ ថវិកា៥០,០០០រៀល សរុបចំណាយអស់ចំនួន ៣,២០០,០០០រៀល ។

ក្នុងឱកាសនោះដែរ ក្រុមការងារយុវជនគណបក្សស្រុកចូលរួមចំនួន 26នាក់ ស្រី9នាក់ និងក្រុមប្រឹក្សាឃុំ យុវជនឃុំ សកម្មជនយុវជនបក្សភូមិចំនួន 14នាក់ ស្រី 2នាក់។បន្តដំណើរមកទៀត លោក ទុន ណេត បានដឹកនាំ ក្រុមការងារយុវជនគណបក្សស្រុក ចូលរួមបុណ្យលោកអនុសេនីយ៍ឯក សាត ទាវ នាយរងប៉ុស្តិ៍រដ្ឋបាលអារក្សត្នោត ដែលបានទទួលមរណភាព ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងពេញបំពេញការងារនាថ្ងៃទី29 ខែកក្កដា ឆ្នាំ2022 ម្សិលមិញ ស្ថិតនៅភូមិ
អូរចក ឃុំព្រែកកក់ និងបាន ចូល បច្ច័យបុណ្យ ចំនួន 720,000រៀល។