ឯកឧត្ដម ហេង សួរ ជាប្រធានក្រុ​មជនបង្គោលយុវជនស្រុកបាធាយ ខេត្ដកំពង់ចាម បានចុះជួបសំណេះសំណាល និងពាំនាំនូវសេចក្តីថ្លែងអំណរគុណ និងកោតសរសើរ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតប្រធានយុវជនគណបក្សថ្នាក់កណ្តាល ដល់ថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សឃុំ និងក្រុមការងារយុវជនឃុំទាំង ១២


ស្រុកបាធាយ៖នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម ហេង សួរ ជាប្រធានក្រុ​មជនបង្គោលយុវជនស្រុកបាធាយ ខេត្ដកំពង់ចាម និងសហការី ព្រមទាំងលោក ផេន សុផល ប្រធានគណៈកម្មាធិការគណបក្សស្រុកបាធាយបានចុះជួបសំណេះសំណាល និងពាំនាំនូវសេចក្តីថ្លែងអំណរគុណ និងកោតសរសើរ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតប្រធានយុវជនគណបក្សថ្នាក់កណ្តាល ដល់ថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សឃុំ និងក្រុមការងារយុវជនឃុំទាំង ១២ ដែលបានសហការគ្នាបានយ៉ាងល្អបំពេញភារកិច្ច ជាពិសេសទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ជូនគណបក្ស ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។

ដើម្បីជាការលើកទឹកចិត្ត និងរួមចំណែកក្នុងការអភវឌ្ឍមូលដ្ឋាន ឯកឧត្ដមក៏បានពាំនាំនូវសម្ភារៈ និងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនដល់គណបក្សស្រុកបាធាយ ក្រុមការងារយុជនស្រុកបាធាយ គណៈកម្មាគណបក្សឃុំទាំង១២ និង គណបក្សឃុំច្បារអំពៅ និងឃុំជាលា ដែលទទួលបានលទ្ធផលល្អជាងគេផងដែរ។