លោក យី វណ្ណះ អភិបាលនៃគណៈអភិបាលស្រុកកោះសូទិន បានអញ្ជេីញបេីកការដ្ឋានផ្លូវគំរោងមូនិធិឃុំ ចំនួន ពីខ្សែ មាន៖ នៅព្រែកតាកែរ ប្រវែង៤២០ ម៉ែត្រ និងភូមិល្វេលេីប្រវែង៦៥០ម៉ែត្រ


ស្រុកកោះសូទិន៖នៅព្រឹកថ្ងៃទី២៨ ខែកក្ដដា ២០២២ លោក យី វណ្ណះ អភិបាលនៃគណៈអភិបាលស្រុកកោះសូទិន បានអញ្ជេីញបេីកការដ្ឋានផ្លូវគំរោងមូនិធិឃុំ ចំនួន ពីខ្សែ មាន៖ នៅព្រែកតាកែរ ប្រវែង៤២០ ម៉ែត្រ និងភូមិល្វេលេីប្រវែង៦៥០ម៉ែត្រ ។

ក្នុងនោះដែរ លោក អភិបាលស្រុក បាន ផ្ដាំផ្ញេីសួសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបង្កេីនការប្រយ័ត្ន កុំអោយចាញ់បោកគេ ពីបញ្ហាជនឆបោក តាមរូបភាពផ្សេងៗ ដែរជាល្បិចរបស់ពូកជនឆបោកនោះ មួយវិញទៀត ។

លោក យី វណ្ណះ ជំរុញដល់ពលរដ្ឋឲ្យបន្តផ្តល់វ៉ាក់សាំងនៅតាមមណ្ឌលសុខភាព និងចុះតាមភូមិ តាមសាលា ចាក់ជូនពលរដ្ឋតែម្តង ហេីយបានផ្សព្វផ្សាយ ឲ្យពលរដ្ឋអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួ ន នូវវិធានការពារ ទប់ស្កាត់ បីកុំ និង បីការពារ ដេីម្បីបញ្ជៀសការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ក្នុងសហគមន៍ ។