លំនៅដ្ឋាន៤៧ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច តេជោ ប្រគល់ជូនគ្រួសារអតីតយុទ្ធជនជន និវត្តន៍ជន នៅស្រុកស្នួល


នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ នេះឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជីញចូលរួមក្នុងពិធីប្រគល់ផ្ទះជូនគ្រួសារនិវត្តន៍ និងអតីតយុទ្ធជន ចំនួន៤៧គ្រួសារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន សមាគមន៍អតីតយុទ្ធជនកម្ពុជា ព្រមទាំងគ្រឿងឧបភោគ បរិភោគ និងថវិការមួយចំនួនរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម។

  ក្នុងពិធីដ៏ឧត្តុង្គឧត្តមនេះត្រូវបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្រី្ត ទទួលបន្ទុកបេសកកម្ម អគ្គលេខាធិការ សមាគមន៍អតីតយុទ្ធជនកម្ពុជា ដែល ប្រព្រឹត្តទៅនៅភូមិ សំបូរសែនជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ៕