លោកជំទាវ ប៉ាង ដានី ប្រធានក្រុម ការងារថ្នាក់ជាតិចុះជួយសង្កាត់សំបួរមាស បានដឹកនាំ ក្រុមការងារ ធ្វេីការចុះធ្វើការផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍមូលដ្ឋាន រយៈពេល៥ឆ្នាំ អាណត្តិទី៥


កំពង់ចាម៖នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ លោកជំទាវ ប៉ាង ដានី ប្រធានក្រុម ការងារថ្នាក់ជាតិចុះជួយសង្កាត់សំបួរមាស បានដឹកនាំ ក្រុមការងារ ធ្វេីការចុះធ្វើការផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍមូលដ្ឋាន រយៈពេល៥ឆ្នាំ អាណត្តិទី៥ រួមនឹង ការបង្ហាត់បង្ហាញ ពលរដ្ឋពីរបៀបគូសសន្លឺកឆ្នោត ដើម្បីត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី៥ ខែមិថុនាឆ្នាំ២០២២ ខាងមុខនេះ។

ធ្វេីការចុះធ្វើសកម្មភាពស្វែងរកការគាំទ្រ និងសុំភាពយុត្តិធម៌ពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ហេីយយេីងកុំភ្លេចទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១ ក្នុងសន្លឹកឆ្នោត សម្រាប់សង្កាត់សំបួរមាស ក្រុងកំពង់ចាម ។