គណបក្សប្រជាជនកម្ពុជាឃុំព្រះអណ្តូង បានរៀបចំបើកយុទ្ធនាការឃោសនាបោះឆ្នោត ទូទាំងឃុំ ដឹកនាំ ដោយលោក អំ សេងអ៊ូ ប្រធានគណៈកម្មាធិការបក្សមូលដ្ឋានឃុំព្រះអណ្ដូង


កំពង់ចាម៖នៅព្រឹក ថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជាឃុំព្រះអណ្តូង បានរៀបចំបើកយុទ្ធនាការឃោសនាបោះឆ្នោត ទូទាំងឃុំ ដឹកនាំ ដោយលោក អំ សេងអ៊ូ ប្រធានគណៈកម្មាធិការបក្សមូលដ្ឋានឃុំព្រះអណ្ដូង ។ ក្នុងនោះក៏មានការចូលរួមពីលោក អ៊ុម វិបុល សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត និងជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយឃុំព្រះអណ្តូង និងសហការី។