លោក ស្រី សុភ័ក្ត្រ សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ចាម បាននាំយកអំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ប្រគល់ជូនក្រុមការងារយុវជនគណបក្សស្រុកកោះសូទិនសម្រាប់បម្រេីសកម្មភាពមូលដ្ឋាន


ស្រុកកោះសូទិន៖ នៅព្រឹកថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២២ នេះ លោក ស្រី សុភ័ក្ត្រ សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ចាម បានចុះសំណេះសំណាល ពង្រឹងរចនាសម្ពន្ធក្បាលម៉ាស៉ីនក្រុមការងារយុវជនគណបក្សស្រុកកោះសូទិន នឹងបាននាំយកអំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ប្រគល់ជូនក្រុមការងារយុវជនគណបក្សស្រុកកោះសូទិនសម្រាប់បម្រេីសកម្មភាពមូលដ្ឋាន។ អំណោយមាន៖ អង្ករ 20កញ្ចប់ មី20កេះ ត្រីខ 20ឡូតិ៍ និងប្រដាប់តេស្តកូវីត1ប្រអប់៕