ពិធីជួបសំណេះសំណាល ជាមួយ យុវជនសកម្ម បណ្តាញសង្គម KCY នៃក្រុមការងារយុវជនគណបក្សខេត្ត និងយុវជនសកម្មតាមបណ្តាឃុំទាំង៨នៃស្រុកកោះសូទិន ក្រោមអធិបតីភាព លោក ស្រី សុភក្ត្រ័ សមាជិក អចិន្ត្រៃយ៍គណបក្សខេត្ត សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម


ស្រុកកោះសូទិន៖ នារសៀលថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២២ គណបក្សប្រជាជនកម្ពុជា ស្រុកកោះសូទិន បានជួបសំណេះសំណាល ជាមួយ យុវជនសកម្ម បណ្តាញសង្គម KCY នៃក្រុមការងារយុវជនគណបក្សខេត្ត និងយុវជនសកម្មតាមបណ្តាឃុំទាំង៨នៃស្រុកកោះសូទិន ក្រោមអធិបតីភាព លោក ស្រី សុភក្ត្រ័ សមាជិក អចិន្ត្រៃយ៍គណបក្សខេត្ត សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ។ ក្នុងនោះដែរ មានវត្តមាន លោក យី វណ្ណៈ ប្រធាន គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ស្រុកកោះសូទិន លោក លឿង រ៉ាមូ ប្រធានក្រុមការងារយុវជនគណបក្សស្រុកកោះសូទិន លោក ទូច ចាន់ណា ប្រធានផែនព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម ព្រមទាំងសហការី ផងដែរ។ សមាភាពចូលរួមរបស់យុវជនសកម្ម សរុប ប្រមាណជាង ១០០នាក់ ។

ឆ្លៀតឱកាសនោះដែរ លោក យី វណ្ណៈ ប្រធាន គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ស្រុកកោះសូទិន បានថ្លែងថា ក្នុងនាមយេីងជាយុវជន ត្រូវធ្វេីខ្លួនដោយបង្ហាញអាកប្បកិរិយាឲ្យល្អប្រសេីរ និងចូលរួមជៀសឆ្ងាយពីគ្រឿងញៀន ដេីម្បីក្លាយជាទំពាំងស្នងឬស្សី ។

លោក ស្រី សុភក្ត្រ័ សមាជិក គណៈកម្មាធិការ ថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានជម្រុញដល់ក្រុមយុវជនក្នុងមូលដ្ឋានស្រុកកោះសូទិន ត្រូវរស់រវេីក ក្លាហាន ហ៊ានបកស្រាយ ឲ្យបានត្រឹមត្រូវ។ លោក ប្រធាន សង្កត់ធ្ងន់ថា KCY គឺជាយុវជនគណបក្សខេត្តកំពង់ចាម ហេីយយេីងទាំងអស់ត្រូវចូលរួមជាមួយគណបក្ស ដោយបន្តបេសកកម្ម របស់យុវជនកេីតចេញពីគណបក្ស ពោលគឺ ត្រូវ គាំទ្រ ផ្សព្វផ្សាយ និងការពារ ។

លោក ស្រី សុភក្ត្រ័ ប្រធានយុវជនខេត្ត បានលេីកទឹកចិត្តដល់យុវជន ក្នុងនាមយេីងជាយុវជន យេីងកុំចង់បានតែផលប្រយោជន៍ ពីគណបក្ស ដោយត្រូវចេះលះបង់ តស៊ូ រួមរស់ជាមួយគណបក្សឲ្យក្លៀវក្លាផុសផុលបំផុត ចេញពីបេះដូង ពិតប្រាកដ ទេីបថ្នាក់ដឹកនាំទទួលស្គាល់តាមសមត្ថភាពតាមតួនាទីរបស់យេីងម្នាក់ៗ៕