ពិធីសំណេះសំណាល ជាមួយភ្នាក់ងារសង្កេតការណ៍ របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសរើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ក្រោមអធិបតីភាព ឯកឧត្តម ឆាយ រតនៈ ក្រុមការងារជនបង្គោលចុះមូលដ្ឋានឃុំស្រក រំចេក ហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម


កំពង់ចាម៖ នៅថ្ងៃសុក្រ១៣កើត ខែពិសាខ ឆ្នាំខាល ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នៅស្នាក់ការគណបក្សប្រជាជនស្រុកកំពង់សៀម បានរៀបចំពិធីសំណេះសំណាល ជាមួយភ្នាក់ងារសង្កេតការណ៍ របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសរើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ក្រោមអធិបតីភាព ឯកឧត្តម ឆាយ រតនៈ ក្រុមការងារជនបង្គោលចុះមូលដ្ឋានឃុំស្រក រំចេក ហាន់ជ័យ និងសហការី ដែលមានសមាសភាពចូលរួមពី លោក ប៊ិន ឡាដា ប្រធានគណៈកម្មាធិការគណបក្ស និងជាប្រធានក្រុមការងារយុវជនស្រុក លោក លោកស្រី សមាជិកអចិន្ត្រៃយ៍គណបក្សស្រុក ក្រុមការងារយុវជនគណបក្សស្រុក លោកមេឃុំស្រក ហាន់ជ័យ រំចេក ភ្នាក់ងារគណបក្សឃុំ អ្នកសង្កេតការណ៍ ស.ស.យ.ក និងអ្នកសង្កេតការណ៍សមាគមនារី សរុបអ្នកចូលរួម ១២៣នាក់ ស្រី ៤២ នាក់។