ពិធីជួបសំណេះសំណាល ជាមួយក្រុមយុវជនសកម្មKCYនៃផែនព័ត៌មាននិងបណ្តញផ្សព្វផ្សាយសង្គម ក្រោមអធិបតីភាព លោក ស្រី សុភ័ក្ត្រ សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម


ស្រុកជេីងព្រៃ៖ នៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២២ នេះ នៅស្រុកជេីងព្រៃ ខេត្តកំពង់ចាម មានពិធីជួបសំណេះសំណាល ជាមួយក្រុមយុវជនសកម្មKCYនៃផែនព័ត៌មាននិងបណ្តញផ្សព្វផ្សាយសង្គម ក្រោមអធិបតីភាព លោក ស្រី សុភ័ក្ត្រ សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម។

សមាសភាពចូលរួមក៏មានផងដែរ លោក ជិន ហ៊ុ ប្រធានក្រុមការងារយុវជនគណបក្សស្រុកជេីងព្រៃ ព្រមទាំងថ្នាក់ដឹកនាំក្បាលម៉ាស៊ីនយុវជនស្រុក លោក ទូច ចាន់ណា ប្រធានផែនព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម ព្រមទាំងសហការី និងព្រមទាំងសមាជិកសមាជិកាយុវជនសកម្មផែនព័ត៌មានហៅកាត់ថាKCY សរុបប្រមាណ ៦០ នាក់ ប្រចាំស្រុកជេីងព្រៃ (KCY03) និងស្រុកបាធាយ(KCY01) ៕