គួរអោយសោកស្ដាយ ក្មេងស្រីអាយុ ១៤ឆ្នាំ លង់ទឹកស្លាប់ខណៈទៅងូតទឹកទន្លេជាមួយមិត្តភក្កិ


ក្មេងស្រីជំទង់ម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ដោយសារមិនចេះហែលទឹក ហើយបានទៅងូតទឹកទន្លេជាមួយមិត្តភ័ក្ត ៦នាក់ ។

 ហេតុការណ៍នេះបានកើតឡើង នៅរសៀលថ្ងៃទី ២៧ ខែកក្កដាឆ្នាំ ២០១៩

នៅចំណុចមុខវត្តមុនីរង្សី ស្ថិតក្នុងភូមិអូរុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ 

តាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្មេងស្រីរងគ្រោះ ឈ្មោះ ភាន ហង្សលី អាយុ១៤ ឆ្នាំ មានទីលំនៅភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់។

សមត្ថកិច្ចបានអោយដឹងទៀតថា មុនកើតហេតុ ក្មេងស្រីរងគ្រោះ និង ក្មេងស្រីជាមិត្តភក្តិ ចំនួន៦នាក់ទៀត រស់នៅក្នុងភូមិជាមួយគ្នា បាននាំគ្នាទៅលេងទឹកទន្លេនៅចំណុចកើតហេតុខាងលើ បណ្តាលអោយលង់ទឹកស្លាប់ ក្មេងស្រីរងគ្រោះ ព្រោះ មិនចេះហែលទឹក ។ 

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីពិនិត្យសាកសព ឃើញថាក្មេងស្រីរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ហើយសាកសពសមត្ថកិច្ច បានប្រគល់ អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។