ក្រុមការងារយុវជនគណបក្សខេត្ដ ផែនព័ត៌មាននិងបណ្ដាញផ្សព្វផ្សាយសង្គមខេត្តកំពង់ចាម ហៅកាត់ថា ( KCY ) បាននាំយកអំណោយនិងសំភារះសិក្សាចែកជូនដល់សិស្សានុសិស្ស ក៏ដូចជាលោកគ្រូអ្នកគ្រូដែលស្នាក់នៅមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម


កំពង់ចាម៖នៅថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៣ លោក លី ចាន់ធា ជំនួយការផែនព័ត៌មាននិងបណ្ដាញផ្សព្វផ្សាយសង្គមខេត្ត នៃក្រុមយុវជនគណបក្សជាជនកម្ពុខេត្តកំពង់ចាម និងជាប្រធានក្រុមយុវជនសកម្មបណ្តាញសង្គមKCYក្រុងកំពង់ចាម បានដឹកនាំក្រុមយុវជនសកម្មបណ្តាញសង្គម04-001 នាំយកអំណោយ របស់លោក អ៉ឹង ប៊ុន ប្រធានកិត្តិយសក្រុមយុវជនសកម្មបណ្តាញសង្គម04-001 មានជាសម្ភារៈសិក្សាដើម្បីចែកជូនដល់សិស្សានុសិស្ស ក៏ដូចជាលោកគ្រូអ្នកគ្រូដែលស្នាក់នៅមណ្ឌលកុមារកំព្រាខេត្តកំពង់ចាមស្ថិតក្នុងភូមិនាងគង្ហីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ក្រោមអធិបតីភាព លោក ទូច ចាន់ណា ប្រធានផែនព័ត៌មាន និងបណ្ដាញផ្សព្វផ្សាយសង្គមខេត្ត នៃក្រុមយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម

សម្ភារៈរួមមានដូចខាងក្រោម÷
1-កាតាបដៃដាក់សម្ភារៈចំនួន12 ការតាម
2-ឃីតចំនួន 57ឃីត
3-ទឹកសុទ្ធចំនួន 5 កេស និង50 យួរ
4-នំប៉័ងបាក់យ៉ុងចំនួន 100ដើម
5-ថវិកាចំនួន 24 ម៉ឺនរៀល
សរុបថវិកាចំនួន1.940.000ម៉ឺនរៀល។