ឯកឧត្តម អ៊ុន ចាន់ដា បើកកិច្ចប្រជុំលើកឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដ អំពីការបន្តពង្រឹង និងបង្រីកការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ


កំពង់ចាម៖អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តកំពង់ចាម ត្រូវបន្តពង្រឹង និងបង្រីកការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ គណៈបញ្ជាការឯកភាពខេត្ត មិនអនុញ្ញាតឱ្យមានការបង្កើតកុងត្រូលជជុះនៅតាមដងផ្លូវនានា ឬការប្រព្រឹត្តបទល្មើស និងល្បែងសុីសងគ្រប់ប្រភេទជាដាច់ខាត បើសិនមានមន្ត្រី ឬជនរូបណាមានការពាក់ព័ន្ធ នឹងត្រូវទទួលទោសចំពោះមុខច្បាប់។

បទបញ្ជានេះ ត្រូវបានប្រធានគណៈបញ្ជាការឯកភាពខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា លើកឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី សំណាក់ ប្រធានសាលាដំបូងខេត្ត, ព្រះរាជអាជ្ញាអមសាលាដំបូង, អភិបាលរងខេត្ត, កងកម្លាំងទាំងបី, នាយក នាយករងរដ្ឋបាល មន្ទីរ អង្គភាពជុំវិញខេត្ត, អភិបាលក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធ។