កិច្ចប្រជុំស្តីពីការពង្រឹងអង្គការចាត់តាំងយុវជននៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម


កំពង់ចាម៖ ថ្ងៃសុក្រ ៥ រោច ខែមិគសិរ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ ក្រុមការងារយុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក ស្រី សុភ័ក្ត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្ស ខេត្ត បានដឹកនាំកិច្ចប្រជុំ ពិនិត្យលេីការងារជាយុទ្ធសាស្ត្រមួយចំនួនក្នុងការពង្រឹងអង្គការ ចាត់តាំង យុវជន ខេត្ត ។ សមាសភាពអញ្ជេីញចូលរួមប្រជុំរួមមាន៖ អនុប្រធានក្រុមការងារយុវជនគណបក្ស សមាជិក សមាជិកានៃក្រុមអចិន្ត្រៃយ៍ និងសមាជិក និងសមាជិកានៃក្រុមការងារយុវជនគណបក្សខេត្ត ។

មានប្រសាសន៍ក្នុងឱកាសបេីកអង្គប្រជុំនោះ លោ ក ស្រី សុភ័ក្ត្រ ជាអធិបតី និងជាប្រធានអង្គប្រជុំ បានធ្វេីការគូសបញ្ជក់ច្បាស់ៗ និងម៉ឹងម៉ាត់ ជូនអង្គប្រជុំទាំងមូលថា៖ «ការងារ ពង្រឹង អង្គការ ចាត់តាំង ក្បាលម៉ាស៊ីន យុវជនគឺជារឿងចាំបាច់បំផុត ដេីម្បីសម្រេចបាននូវបេសកកម្មការងារយុវជនខេត្តជូនគណបក្ស» ហេីយត្រូវធ្វេីការចិត្តទុកដាក់ខ្ពស់បំផុតក្នុងការ ថែរបំប៉ន ចិញ្ចឹមចលនាយុវជន និងបណ្តុះបណ្តាល កសាងសមត្ថភាព ពេញលេញ និងរឹងមាំ ជាយុវជនបន្តវេន។

នៅថ្ងៃនេះ ក្រុមការងារយុវជនគណបក្សប្រជាជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានស្វាគមន៍យ៉ាងកក់ក្តៅទទួលសមាសភាពយុវជនថ្មី ៗ ចូលមកក្នុងក្រុមការងារយុវជនខេត្តបន្ថែមទៀត ដេីម្បីចូលរួមបំពេញបេសកកម្ម យុវជនខេត្ត ដោយមានសេចក្តីសម្រេចទទួលស្គាល់ចេញដោយគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម ដែលមាន ឯកឧត្តម អ៊ុន ចាន់ដា ជាប្រធាន។

សូមបញ្ជាក់ផងដែរថា សមាសភាពយុវជនដែលស្នេីបញ្ចូលជាសមាសភាពនៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ត្រូវឆ្លងការឯកភាព ទទួលស្គាល់ពី គណៈកម្មាធិការគណបក្សខេត្ត ជាយុវជនមានសក្តានុពល សកម្ម ឆន្ទៈរឹងមាំលេីគណបក្ស ឬជាសមាសភាពក្បាលម៉ាស៊ីនយុវជនក្រុង-ស្រុក ៕

#KCYអរគុណសន្តិភាព💞🇰🇭