ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជេីញ សំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ និងផ្តល់អំណោយមនុស្សធម៌​ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់គ្រួសារដែលជួបការលំបាក ចំនួន៥៤៥គ្រួសារ


កំពង់ចាម៖នៅព្រឹកថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២១ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ឯកឧត្ដម ខ្លូត ផន ប្រធានក្រុម ប្រឹក្សា ខេត្ត បានអញ្ជេីញ សំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ និងផ្តល់អំណោយ មនុស្សធម៌ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់គ្រួសារដែលជួបការលំបាក ចំនួន៥៤៥គ្រួសារ ដែលរស់នៅក្នុងសង្កាត់ទាំង៤ នៃក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ថ្លែងអំណរគុណ ដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌល ប៊ុន រ៉ានី ហ៊ុន សែន សម្តេចទាំងទ្វេ តែងតែគិតគូតពីជីវភាព និងសុខមាលភាពរបស់ ពលរដ្ឋ ជានិច្ច ជាពិសេសអំឡុងពេលកម្ពុជាជួបវិបត្តិកូវីដ១៩នេះ ហេីយ ឯកឧត្តម អភិបាលខេត្ត បានធ្វេីអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ យេីងត្រូវខិតខំថែរទាំសុខភាពក្នុងក្រុមគ្រួសារ ខណៈ ដែលរដូវរងាបានចូលមកដល់ ហេីយត្រូវជម្រុញដល់សមាជិកគ្រួសារត្រូវទៅទទួលវ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ និងចូលរួមអនុវត្តន៍វិធានការពារ អនាម័យ បីកុំ និង បីការពារ ឲ្យខ្ជាប់ខ្ជួន ដេីម្បីទប់ស្កាត់ ការឆ្លងរីករាលដាលជម្ងឺកូវីដ ១៩។

គូសបញ្ជាក់ផងដែរថា អំណោយ មនុស្សធម៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមមាន៖ អង្ករ ២៥គីឡូក្រាម , ត្រីខ មួយយួរ , មីមួយកេស , ទឹកស៉ីអ៉ីវមួយយួរ, អាវរងាមួយ ផងដែរ៕