ឯកឧត្តម បណ្ឌិត ម៉ា ឈឿន បានចុះផ្សព្វផ្សាយកម្មវិធីនយោបាយ និងណែនាំប្រជាពលរដ្ឋឱ្យស្គាល់ពីលេខ​រៀងរបស់គណបក្ស និងបង្រៀនគូសសន្លឹកឆ្នោត នៅស្រុកជើងព្រៃ


នៅថ្ងៃច័ន្ទ១១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០១៨  ឯកឧត្តម បណ្ឌិត ម៉ា ឈឿន បេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកជើងព្រៃ បានចុះផ្សព្វផ្សាយកម្មវិធីនយោបាយ និងណែនាំប្រជាពលរដ្ឋឱ្យស្គាល់ពីលេខ​រៀងរបស់គណបក្ស និងបង្រៀនគូសសន្លឹកឆ្នោតដល់ប្រជាពលរដ្ឋ និងសមាជិកបក្ស ភូមិទទោល ឃុំគោករវៀង ស្រុកជើងព្រៃ ចំនួន១.១២៥នាក់។