លោកជំទាវ ប៉ាង ដានី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាមបានដឹកនាំកិច្ចប្រជុំស្ដីពី «ការផ្សព្វផ្សាយលទ្ធផលការងារ និងការរៀបចំផែនការកៀងគរធនធានដោះស្រាយបញ្ហាពលករ ខេត្តកំពង់ចាម »


កំពង់ចាម ៖នៅព្រឹកថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ លោកជំទាវ ប៉ាង ដានី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាមបានដឹកនាំកិច្ចប្រជុំស្ដីពី «ការផ្សព្វផ្សាយលទ្ធផលការងារ និងការរៀបចំផែនការកៀងគរធនធានដោះស្រាយបញ្ហាពលករ ខេត្តកំពង់ចាម »កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ លោក លោកស្រី នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីអភិបាលរងក្រុង ស្រុក លោក លោកស្រីមកពីមន្ទីរអង្គភាពពាក់ព័ន្ធជាប្រធានក្រុមជំនាញទាំង៦ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងលោក លោកស្រីអង្គការដៃគូរផងដែរ ។

កិច្ចប្រជ៉ំនេះមានគោលបំណង៖
១, ពិភាក្សាអំពីការរៀបចំផែនការកៀគរធនធាន ដោះស្រាយបញ្ហាពលករ។
២, កសាងសមត្ថភាពអ្នកចូលរួមស្ដីពីតួនាទី និងភារៈកិច្ចរបស់សមាជិកលេខាធិការដ្ឋានខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
៣, សម្របសម្រួលផ្សព្វផ្សាយលទ្ធផលការងារ របស់ស្ថាប័នសមាជិកលេខាធិការរដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២១។
មិនតែប៉ុណ្ណោះពិភាក្សាពីការរៀបចំផែនការថ្នាក់ខេត្តសម្រាប់ ឆ្លើយតបបន្ទាន់ នឹងបញ្ហាយេនឌ័រ បញ្ហាសុខភាពសម្រាប់ពលករនិងគ្រួសារ សម្របសម្រួល ផ្ដល់នូវមុខរបរបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងរកទីផ្សារ ដើម្បីបង្កើនជីវភាពរស់នៅរបស់គ្រួសារពលករ។