ស្រុកជើងព្រៃ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ លោក អូត ឈាងលី អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ និងលោក ឆាយ វ៉ាន់សុី ប្រធានក្រុមប្រឹក្សាស្រុកអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញអំពីសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ព្រមទាំងមានការអញ្ជើញចូលរួមដោយលោក ឡី មិច នាយករងរដ្ឋបាលសាលាខេត្ត លោកអឿ វឿន នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស ខេត្តកំពង់ចាម ក្រុមគ្រូសម្របសម្រួល លោកនាយក នាយករងរដ្ឋបាលសាលាស្រុក អនុប្រធាន មន្ត្រីការិយាល័យផែនការ និងគាំទ្រឃុំ ប្រធានក្រុមប្រឹក្សាឃុំ ជំទប់ទី១ អ្នកទទួលបន្ទុកកិច្ចការនារី និងកុមារ និងស្មៀនឃុំទាំង១០ សរុប ៥១នាក់ នៅសាលប្រជុំរដ្ឋបាលស្រុកជើងព្រៃ។
លោក អូត ឈាងលី អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ និងលោក ឆាយ វ៉ាន់សុី ប្រធានក្រុមប្រឹក្សាស្រុកអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញអំពីសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់
