ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ដ បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងស្តាប់នូវផែនការសកម្មភាពរៀបចំតាមគោលដៅនីមួយៗ របស់រដ្ឋបាលស្រុកជើងព្រៃ ស្តីពីការអបអរសាទរការដង្ហែព្រះអគ្គីកីឡា និងការរត់ភ្លើងគប់

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល(ERA) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្ដម អ៊ុន ចាន់ដា ប្រធានគណៈកម្មធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម  បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយគណៈចលនាសាសនិកឥស្លាមគ្រប់ថ្នាក់ របស់គណបក្សប្រជាជនកម្ពុជា សរុបប្រមាណ ៣,៥៤០នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

ឯកឧត្តម​ លី​ ថៃហាក់​ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន​ ស្រុកកំពង់សៀម​ ចុះសំណេះសំណាល​ និងផ្តល់ថវិកាមួយចំនួនជូនដល់គ្រួសារដែលទទួលរងគ្រោះដោយខ្យល់កន្ត្រាក់​ បណ្តាលឲ្យខូចខាតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋចំនួន៣១គ្រួសារ​ ក្នុងឃុំស្រក​