ពីធីប្រកាសរៀបចំរចនាសម្ព័ន្ធ អង្គការចាត់តាំង និងរបៀបរបបធ្វើការងាររបស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកកងមាស


កំពង់ចាម៖ នៅព្រឹកថ្ងៃអាទិត្យ ៦កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២១ លោក ស្រី សុភ័ក្ត្រ សមាជិកយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ចាម និង ឯកឧត្តម ម៉ី វ៉ាន់ ប្រធានក្រុមជនបង្គោលយុវជនស្រុកកងមាស បានចូលរួមជាគណៈអធិបតីក្នុងពីធីប្រកាសរៀបចំរចនាសម្ព័ន្ធ និងរបៀបរបធ្វើការងាររបស់ក្រុមការងារយុវជនគណបក្សស្រុកកងមាស ដែលពិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សស្រុកកងមាស។

នៅក្នុងកម្មវិធីនេះផងដែរ លោក ស្រី សុភ័ក្ត្រ ក៏បាននាំយកកុំព្យូទ័រ និង ព្រីនធ័រ ១ ឈុត ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជូនដល់ក្រុមការងារយុវជនគណបក្សស្រុកកងមាស សម្រាប់ប្រើប្រាស់ក្នុកិច្ចការងាររបស់ក្រុមការងារ។ បន្ថែមពីលើនេះ ឯកឧត្តម ម៉ី វ៉ាន់ បានឧត្ថម្ភដល់សមាជិកដែលបានចូលរួម នូវថវិកាសរុបចំនួន ២,៦០០,០០០៛ ផងដែរ ហើយឯកឧត្តមក៏បានប្រកាសផ្តល់កុំព្យូទ័រ និងព្រីនធ័រ ចំនួន ៥ ឈុត បន្ថែមទៀត សម្រាប់ជូនក្រុមការងារប្រើប្រាស់ឲ្យបានគ្រប់ការិយាល័យចំណុះទាំង ៦។