ឯកឧត្តម ហាន កុសល អភិបាលរងខេត្ដកំពង់ចាម អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំកម្មវិធីជាតិ ដំណាក់កាលទី ២ (២០២១-២០៣០) តាមរយៈប្រព័ន្ធវីដេអូ Zoom


កំពង់ចាម ៖នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តតំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ស្រី កានឿន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ខ្លូតផន ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយមន្ត្រីពាក់ព័ន្ធ អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំកម្មវិធីជាតិ ដំណាក់កាលទី ២ (២០២១-២០៣០) តាមរយៈប្រព័ន្ធវីដេអូ Zoom ក្រោមការដឹកនាំសម្របសម្រួលរបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការ ។