ឯកឧត្តម ហាន កុសល អភិបាលរងខេត្ដ​ បានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំពិភាក្សា គម្រោងអាជីវកម្មខ្សាច់ សំណង់ និងល្បាយខ្សាច់របស់សហគ្រាស ហុង គឹមសេង ស្ថិតនៅ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម


នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ហាន កុសល អភិបាលរងនៃគណៈអភិបាលខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចិន្តា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំពិភាក្សា គម្រោងអាជីវកម្មខ្សាច់ សំណង់ និងល្បាយខ្សាច់របស់សហគ្រាស ហុង គឹមសេង ស្ថិតនៅ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
ក្នុងកិច្ចប្រជុំបាន ពិភាក្សាពិនិត្យប្រតិបត្តិការនៃអាជីវកម្មបូមខ្សាច់ សំណង់ និងល្បាយខ្សាច់ ដើម្បីណែនាំដល់ម្ចាស់អាជីវកម្ម អនុវត្តន៍តាមកិច្ចសន្យា ដែលបានធ្វើឡើងជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ ការបូមនៅក្នុងតំបន់ដែលបានកំណត់ដោយក្រសួង។ ជាមួយគ្នានេះកិច្ចប្រជុំក៏បានស្នើដល់ម្ចាស់អាជីវកម្ម សូមចូលរួមចំណែកជួយអភិវឌ្ឍន៍ក្នុងសហគមន៍ក្នុងមូលដ្ឋានឃុំកងតាណឹងផងដែរ។
បន្តមក ឯកឧត្តម ហាន កុសល ក៏បានអញ្ជើញពិនិត្យមើលតំបន់បិទខ្ទប់ ដែលស្ថិតនៅក្នុងភូមិ កងតាណឹងទី ៩ឃុំកងតាណឹង និងភូមិ ពោធិ៍សាលាទី២ ឃុំព្រែកក្របៅ ស្រុកកងមាស។