ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ដ បានអញ្ជើញជាធិបតីក្នុង កិច្ចប្រជុំជាមួយអនុគណៈកម្មការបច្ចេកទេស និងព្យាបាល នៃគណៈកម្មការប្រយុទ្ធជំងឺកូវីដ-19 នៅមន្ទីរសុខាភិបាលខេត្តកំពង់ចាម


កំពង់ចាម៖ថ្ងៃសុក្រ ៥ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ហេង វណ្ណនី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាធិបតីក្នុង កិច្ចប្រជុំជាមួយអនុគណៈកម្មការបច្ចេកទេស និងព្យាបាល នៃគណៈកម្មការប្រយុទ្ធជំងឺកូវីដ-19 នៅមន្ទីរសុខាភិបាលខេត្តកំពង់ចាម។ ក្នុងកិច្ចប្រជុំក៏មានការអញ្ចើញចូលរួមពីសំណាក់ ប្រធានមន្ទីរ អនុប្រធានសុខាភិបាល នាយកសាលាសុខាភិបាលភូមិភាគកំពង់ចាម ប្រធានការរិយាល័យ ស្រុកប្រតិបត្តិ និងមន្រ្តីពាក់ព័ន្ធមួយចំនួនផងដែរ។
កិច្ចប្រជុំ អនុគណៈកម្មការបច្ចេកទេស និងព្យាបាល ចំណុះគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បី
-ពិនិត្យផែនការគម្រោងថវិកា ត្រីមាសទី៣ និង ត្រៀមរៀបចំគម្រោងថវិកាត្រីមាសទី៤។
-ពង្រឹង បច្ចេកទេសការព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងមន្ទីរពេទ្យ និង
-ពង្រឹង លទ្ធភាព នៃការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ។
-បទពិសោធន័ និងកិច្ចសហការចូលរួមពីគ្រប់អ្នកពាក់ពន្ធ័​  ។