លោក យី វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកកោះសូទិនចុះសួរសុខទុក្ខនិងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋមានចំនួន២៤គ្រួសារក្នុងនោះ ឃុំមហាខ្ញួងចំនួន១៧គ្រួសារនិងឃុំកំពង់រាបចំនួន៧គ្រួសារ កំពុងធ្វើចត្តាឡីស័កតាមខ្នងផ្ទះ


កំពង់ចាម ៖លោក យី វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកកោះសូទិននៅព្រឹកថ្ងៃទី០៦-០៨-២០២១បានដឹកនាំអភិបាលរង មន្ត្រីសាលាស្រុកនិងក្រុមប្រឹក្សាឃុំ ចុះសួរសុខទុក្ខនិងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋមានចំនួន២៤គ្រួសារក្នុងនោះ ឃុំមហាខ្ញួងចំនួន១៧គ្រួសារនិងឃុំកំពង់រាបចំនួន៧គ្រួសារ កំពុងធ្វើចត្តាឡីស័កតាមខ្នងផ្ទះ។នៅក្នុងឱកាសនោះដែរ លោកបាននាំយកអំណោយរបស់ ឯកឧត្តម ខៀវ កាញារីទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងារចុះជួយស្រុកកោះសូទិន ចែកជូនគ្រួសារសរុប២៤គ្រួសារ នៅក្នុងស្រុកកោះសូទិន ខេត្តកពង់ចាម។ក្រុមការងារបានសួរសុខទុកក្រុមគ្រូពេទ្យកំពុងចាក់វ៉ាក់សាំងដូសទី២ផងដែរ។