ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្តបានដឹកនាំក្រុមការងារអនុគណ:កម្មការដឹកនាំអនុវត្តច្បាប់ អញ្ជើញចុះពិនិត្យ និងអបរំ ផ្សព្វផ្សាយ នូវវិធានការច្បាប់ និងវិធានការរដ្ឋបាល ជូនបងប្អូនប្រជាពលរដ្ឋ និងគណ:អាជីវករផ្សារ អាជីវករ ក្នុងផ្សារ


នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការអនុគណ:កម្មការដឹកនាំអនុវត្តច្បាប់នៃគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានដឹកនាំក្រុមការងារអនុគណ:កម្មការដឹកនាំអនុវត្តច្បាប់ អញ្ជើញចុះពិនិត្យ និងអបរំ ផ្សព្វផ្សាយ នូវវិធានការច្បាប់ និងវិធានការរដ្ឋបាល ជូនបងប្អូនប្រជាពលរដ្ឋ និងគណ:អាជីវករផ្សារ អាជីវករ ក្នុងផ្សារ ចំនួន៣ គឺ៖ ផ្សារព្រៃទទឹង ស្ថិតនៅភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ និងផ្សារស្គន់ ស្ថិតនៅឃុំសូទិព ស្រុកជើងព្រៃ និងផ្សារផ្អាវ ឃុំផ្អាវ ស្រុកបាយធាយ ខេត្តកំពង់ចាម ។

ក្នុងឱកាសនោះ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត បានជម្រាបជូននូវវិធានការនានារបស់រដ្ឋបាលខេត្ត និងវិធានការការពាររាជរដ្ឋាភិបាល ពិសេសឲ្យពួកគាត់អនុវត្តវិធានការ «៣ការពារ ៣កុំ» ឲ្យបានម៉ឹងម៉ាត់ ដើម្បីកាត់បន្ថយចរន្តនៃការឆ្លងមេរោគបម្លែងថ្មីប្រភេទ ដែលតា (Delta) នៅក្នុងសហគមន៍ ឆ្លៀតក្នុងឱកាលនោះ ឯកឧត្តម ប្រធានអនុគណៈកម្មការខេត្ត បានជម្រាបពីផលប្រយោជន៍នៃការបានចាក់វ៉ាក់សាំងការពារ ដូសទី២ រួម និងការខិតខំប្រឹងប្រែងរកវ៉ាក់សាំងដូសទី៣ ដើម្បីចាក់ជូនបងប្អូនប្រជាពលរដ្ឋទូទៅ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកដោយសម្តេចតេជោ៕