អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជូនលោកតា អាយុ ១០៤ ឆ្នាំ ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីត ១៩ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម


កំពងចាម៖ នៅថ្ងៃអង្គារ ៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២១ នេះ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បាននាំយកថវិការបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនលោកតា ឯក ប៊ុន អាយុ ១០៤ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ។

👉ជាការលើកទឹកចិត្ត ដល់លោកតា ឯក ប៊ុន ដែលមានអាយុ ១០៤ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលលោកតា មានស្មារតីខ្ពស់ អញ្ជើញចូលរួមចាក់វ៉ាក់សាំងដូសទី១ កាលពីថ្ងៃទី២០ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ ដើម្បីការពារអាយុជីវិតខ្លួនឯង និងក្រុមគ្រួសារ ពីជំងឺកូវីត-១៩ ។

អំណោយដ៏ថ្លៃថ្លាដែលទទួលបានមានដូចខាងក្រោម៖
-ថវិកាចំនួន ៣,០០០,០០០៛ (៣លានរៀល)
-មី ០៨ កេស
-ត្រីខ ០១កេសធំ
-ទឹកសុទ្ធ ០២កេស
-អង្ករ ០៤បេ
-ទឹកត្រី ០២យួរ
-ប្រេងឆា ០២ដប