ពិធីក្រុុងពាលី ដើម្បីប្រារព្វបុណ្យទន្លេលើកទី២ នៅខេត្តកំពង់ចាម


នៅរសៀលថ្ងៃទី ១១ ខែមីនា ឆ្នាំ២០១៦ នៅមាត់ទន្លេ “កំពង់រង់ចាំ”​ ដែលជាកន្លែងប្រារព្វពិធីបុណ្យទន្លេ មានប្រារព្វពិធីក្រុង​ពាលី​យ៉ាងមហោឡារិក ក្រោម​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារ​ថ្នាក់​កណ្ដាល​​ចុះជួយ​ខេត្ត​កំពង់ចាម ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីទេសចរ ឯកឧត្តម លន់ លឹមថៃ អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម ប្រាជ្ញ ច័ន្ទ អភិបាលខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួម​ពីថ្នាក់ដឹកនាំ មន្ទីរ​អង្គភាព​ជុំវិញខេត្ត មន្ត្រីរាជការ នៃខេត្ត​កំពង់ចាម ត្បូងឃ្មុំ ព្រមទាងប្រជាពលរដ្ឋ​អញ្ជើញចូលរួម​យ៉ាងច្រើនកុះករ ។ បន្ទាប់ពី​ពិធី​បួងសួង សុំសេចក្ដីសុខ សេចក្តី​ចម្រើន ពីម្ចាស់ទឹកម្ចាស់ដី ព្រះម៉ែ​គង្គាររួចមក ក្នុងឱកាសនោះ ក៏មានពិធីបណ្ដែតប្រទីប និងមានការប្រគុំតន្ត្រី​ជូនដល់​ប្រជាជន​ទស្សនាកំសាន្ត​យ៉ាង​សប្បាយរីករាយ ។

នៅពេលរាត្រី គេសង្កេតឃើញ មានប្រជាពលរដ្ឋមកពីទីជិតទីឆ្ងាយ កាន់តែច្រើនកុះករ​ណែនណាន់តាន់តាប់ នៅគ្រប់​ដងផ្លូវ ចូលរួមកំសាន្ត ទស្សនាភ្លើងពណ៌ ពិពណ៌ទំនិញ និងសិល្បៈ ប្រកបដោយការសប្បាយរីករាយ ។ រីឯ​សមត្ថកិច្ច​គ្រប់ផ្នែក​របស់​ខេត្តកំពង់ចាម ក៏បានបង្កើនស្មារតីទទួលខុសត្រូវ ប្រកបដោយការលះបង់ខ្ពស់ ក្នុងកិច្ចការពារ​សុវត្ថិភាព និងសណ្ដាប់​ជូន​ដល់​ប្រជាជនយើង ។

941064_914371902013172_2613429173615688881_n 1013343_1089199984480852_4136018175843054731_n 1779738_1089199874480863_3309225260398284243_n 1979717_1089200281147489_6261899206959153331_n 11234920_1089199904480860_2184480552975889370_n 12799314_1872541952972709_376661125951324050_n 12800130_914371875346508_796885409510855225_n 12800366_1089200161147501_7873522838214074076_n 12800407_914371768679852_4068355814546077436_n 12803040_914371725346523_5019610064580961543_n 12803318_244128552596626_317368170149516161_n 12804676_1089200091147508_6505774012811637389_n 12804737_1089199957814188_4122626490998664452_n 12805673_1089200134480837_2289911246906871935_n 12806165_1089200011147516_550457372152859136_n 12813937_1089200224480828_5745370681209607365_n 12814739_914371805346515_1518075738829027498_n