ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ស្ដីពីការរៀបចំផែនការថវិកាចំណាយរបស់រដ្ឋបាលខេត្តកំពង់ចាម ប្រចាំឆ្នាំ២០២២


នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ស្ដីពីការរៀបចំផែនការថវិកាចំណាយរបស់រដ្ឋបាលខេត្តកំពង់ចាម ប្រចាំឆ្នាំ២០២២ ដោយមានការចូលរួមពី អភិបាលរងខេត្ត, នាយករដ្ឋបាល, នាយក នាយករងទីចាត់ការជំនាញចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន។